ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែកុម្ភៈ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជ្រលងសម្ពាធទាបមានឥទ្ធិពល អូសបន្លាយពីឈូងសមុទ្របេងហ្គាល់រហូតដល់ឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤៖
១. តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ផ្ទៃមេឃមានពពកតិច ទៅមធ្យម និងមានភ្លៀងធ្លាក់កម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី៥% និងមានខ្យល់បក់មកពីទិសបូព៌មានល្បឿន៣ម៉ែត្រ/វិនាទី។
២.តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿន៣ម៉ែត្រ/វិនាទី ដោយឡែកនៅខេត្ដកំពង់ស្ពឺមានភ្លៀងធ្លាក់ខ្សោយគ្រប់ដណ្តបលើផ្ទៃដី៥%។
៣.តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសនិរតី មានល្បឿន៣ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់អប្បបរមា០,៥០ម៉ែត្រ និងកម្ពស់អតិបរមា១,៥០ម៉ែត្រ ៕