ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់ នៅកម្ពុជាគឺល្អ
ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពគុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានបញ្ជាក់ថា តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានបង្ហាញថា កំឡុងពេលត្រួតពិនិត្យនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជា ទទួលបានគុណភាពខ្យល់ មធ្យម ល្អ និងល្អណាស់ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។