**គណៈប្រតិភូអតីតកងទ័ពស្ម័គ្រចិត្ត នៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច នៅយោធភូមិភាគទី៤**បណ្ឌិត យង់ ពៅ៖ បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត**ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំប្រជុំរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្រ្តីនរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤**ស្នងការខេត្តឧត្តរមានជ័យ ជំរុញក្រុមការងារបច្ចេកទេសប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ត្រូវធ្វើឱ្យបានម៉ឹងម៉ាត់ ច្បាស់លាស់ តម្លាភាព និងប្រសិទ្ធភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា-ឡាវ ឯកភាពគ្នាចំនួន ៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អនុញ្ញាតឱ្យតំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិនចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំ**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែតុលា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា ស្នើឱ្យរដ្ឋាភិបាលជប៉ុនបន្តគាំទ្របន្ថែម ដល់កិច្ចខំប្រឹងប្រែងរបស់កម្ពុជា សម្រាប់បេសកកម្មវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ ខេត្តហឺណាន**ឯកឧត្តម ប្រាក់ សុខុន អញ្ជើញឡើងថ្លែងសុន្ទរកថាពិសេសក្នុងកម្មវិធី Network Cocktail Reception**ឯកឧត្តម ម៉ាន់ ឈឿន ចុះជួបផ្ទាល់ និងជួយឧបត្ថម្ភលោកតា លោកយាយ ពលរដ្ឋចាស់ជរា ពិការ ៣០គ្រួសារ នៅសង្កាត់ចំនួន៦ នៃខណ្ឌទួលគោក**វៀតណាម កោតសរសើរកម្ពុជា ក្រោយសម័យសង្គ្រាមមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងយ៉ាងឆាប់រហ័ស គួរជាទីមោទនៈ**យោធភូមិភាគពិសេស បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ចំនួន ៦៨នាក់**រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសជាង ៦ម៉ឺនកន្លែង សម្រាប់ឆ្នាំ២០២៥**ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បើកសិក្ខាសាលាក្រុមការងារលើកកម្ពស់ គុណភាពសេវាសុខាភិបាល**រដ្ឋបាលខេត្តកណ្ដាល នឹងស្ថាបនាផ្លូវបេតុងអាមេ ២ខ្សែ នៅសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ**ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបប្រតិភូសមាគមឧកញ៉ាកម្ពុជា ពិភាក្សាលើការងារនាំចេញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារបារាំង និងសហគមន៍អឺរ៉ុប**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីផែនការដំណើរទស្សនកិច្ចជំរុញ និងទាក់ទាញវិនិយោគ នៅតាមបណ្តាប្រទេសមួយចំនួន មុនដំណាច់ឆ្នាំនេះ

បច្ចេកវិទ្យាថ្មី “ពិភពនិម្មិត VR”

ភ្នំពេញ៖ ក្រុមហ៊ុន Apple បានប្រកាសពីការចូលទៅក្នុងទីផ្សារ VR ជាមួយនឹង Apple Vision Pro នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៣ និងដាក់លក់ជាផ្លូវការនៅសហរដ្ឋអាមេរិកនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងតម្លៃ ៣,៤៩៩ ដុល្លារ ។ ពិភពនិម្មិត (VR) គឺជាបច្ចេកវិទ្យាដ៏អស្ចារ្យមួយដែលអាចក្លែងធ្វើជាបរិយាកាស ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើអន្តរកម្មជាមួយនឹងបទពិសោធន៍ពិភពនិម្មិត។

ការមកដល់របស់ Apple Vision Pro បានធ្វើឱ្យយើងទាំងអស់គ្នាភ្ញាក់ផ្អើល ហើយរូបភាពនៃអ្នកប្រើប្រាស់ឧបករណ៍នេះបានធ្វើឱ្យមនុស្សជាច្រើនភ័យខ្លាច អ្នកខ្លះទៀតមានចម្ងល់ជាច្រើន ប៉ុន្តែមនុស្សជំនាន់ថ្មីមានការរំភើបចិត្តក្នុងការប្រើប្រាស់ឧបករណ៍នេះ។

ទោះបីជាយ៉ាងណាបច្ចេកវិទ្យាពិភពនិម្មិត (VR) បានផ្តល់នូវអត្ថប្រយោជន៍ និងគុណវិបត្តិ មួយចំនួនដូចខាងក្រោម៖
អត្ថប្រយោជន៍នៃឧបករណ៍៖
– Vision Pro ផ្តល់នូវបទពិសោធន៍នៃការមើលឃើញ និងស្តាប់ដែលមានគុណភាពខ្ពស់ ដោយសារអេក្រង់ដែលមានគុណភាពបង្ហាញខ្ពស់ និងសំឡេងជុំវិញដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើននៅក្នុងការលេងហ្គេម ភាពយន្ត និងកម្មវិធីទាំងអស់ក្នុង VR ។

– ទំនើបកម្មនៃឧបករណ៍នេះបានផ្តល់ភាពងាយស្រួលក្នុងការប្រើអាចធ្វើការគ្រប់គ្រង Vision Pro ដោយប្រើកាយវិការដោយដៃ ការបញ្ជាដោយសំឡេង និងសូម្បីតែចលនាភ្នែករបស់យើង។

– ការរចនាពិសេស Vision Pro ត្រូវបានផលិតឡើងជាមួយនឹងវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ និងមានការរចនាឆើតឆាយ ដែលធ្វើឱ្យវាមានផាសុខភាពក្នុងការប្រើប្រាស់បានយូរ។

គុណវិបត្តិ៖
– Vision Pro នឹងអាចប្រើបានតែជាមួយឧបករណ៍ Apple ប៉ុណ្ណោះ ដែលមានន័យថាអ្នកប្រើប្រាស់ Android ឬ Windows នឹងមិនអាចប្រើវាបានឡើយ។

– ការព្រួយបារម្ភអំពីឯកជនភាព៖ អ្នកប្រើប្រាស់មួយចំនួនបានសម្តែងការព្រួយបារម្ភអំពីចំនួនទិន្នន័យដែល Vision Pro អាចប្រមូលបានអំពីអាកប្បកិរិយា និងបរិស្ថានជុំវិញរបស់អ្នកប្រើប្រាស់។ ការប្រមូល និងរក្សាទុកទិន្នន័យផ្ទាល់ខ្លួន ការត្រួតពិនិត្យ និងការឃ្លាំមើល ការចែករំលែកព័ត៌មានផ្ទាល់ខ្លួនសុទ្ធតែជាការព្រួយបារម្ភការពារសុវត្ថិភាពទិន្នន័យ។

– ផលរំខានដែលអាចកើតមាន៖ ការប្រើប្រាស់ឧបករណ៍ Vision Pro រយៈពេលយូរអាចបណ្តាលឱ្យវិលមុខ ចង្អោរ និងអស់កម្លាំងភ្នែក។ ក្តីបារម្ភមួយទៀតគឺការញៀន ដែលអ្នកប្រើប្រាស់អាចមានការស្រូបចូលក្នុងបរិយាកាសនិម្មិតច្រើនពេក ដែលនាំឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត៕

អត្ថបទដែលជាប់ទាក់ទង