សម្តេចធិបតី អបអរសាទរកីឡាករទូកក្តោងកម្ពុជា កែវ ភារុណ ដែលឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកសិង្ហបុរី និង ជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ ដល់កីឡាករទូកក្តោងកម្ពុជា កែវ ភារុណ ដែលបានឈ្នះ មេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកប្រទេសសិង្ហបុរីលើកទី៤៣ និងការប្រកួតកីឡាទូកក្តោងប្រភេទ Techno 293 ជ្រើសរើស
ជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤ (43rd Singapore Open Windsurfing & Foiling Championship And Techno Asian Championship 2024 ) លើវិញ្ញាសា Windsurfing Techno 293 Plus Open នៅប្រទេសសិង្ហបុរី នាថ្ងៃទី២៥ កុម្ភៈ ២០២៤។