**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

កម្ពុជាជាប្រទេសនាំចេញអង្ករច្រើនជាងគេ លំដាប់ថ្នាក់ទី១០ ក្នុងពិភពលោក ជាមួយនិងទំហំនាំចេញជិត៦លានតោន

ភ្នំពេញ៖ យោងតាមទិន្នន័យរបស់គេហទំព័រ Southeast Asia Statistic ដែលជាអ្នកកត់ត្រានិងតាមដានពីទិន្នន័យនានាក្នុងតំបន់អាស៊ាន និងក្រៅតំបន់បានបញ្ជាក់ថា កម្ពុជាជាប្រទេសនាំចេញអង្ករច្រើនជាងគេលំដាប់ថ្នាក់ទី១០ ក្នុងពិភពលោក កាលពីឆ្នាំ២០២៣ ជាមួយនឹងទំហំនាំចេញជិត៦លានតោន។

បើតាមស្ថាប័នដដែល នៅឆ្នាំ២០២៣ ការផលិតអង្ករនៅអាស៊ីអាគ្នេយ៍ ត្រូវបាននាំមុខដោយប្រទេសចំនួន៦រួមមាន៖ឥណ្ឌូណេស៊ី វៀតណាម ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា និងកម្ពុជា។ ឥណ្ឌូណេស៊ី ជាប្រទេសនាំមុខគេក្នុងតំបន់អាស៊ាន ឈរនៅលេខរៀងទី១ និងឈរនៅលំដាប់លេខរៀងទី៤ លើពិភពលោក ជាមួយនឹងការផលិតអង្ករ៣៤លានតោន ខណៈវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៥ក្នុងពិភពលោក និងលេខ២ក្នុងតំបន់ ជាមួយនឹងទំហំផលិតបាន ២៦,៩៤លានតោន។ ប្រទេសថៃឈរនៅលេខ៣ក្នុងតំបន់ និងលេខ៦ក្នុងពិភពលោក បាននាំចេញអង្ករសរុប ២០,៩១លានតោន។ ហ្វីលីពីន ឈរនៅលេខ៤ក្នុងតំបន់ និងលេខ៧ពិភពលោក បាននាំចេញអង្ករ១២,៦៣លានតោន។ ប្រទេសមីយ៉ាន់ម៉ា ទោះបីស្ថិតក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ចដើរអូសជើងក៏ពិតមែន ប៉ុន្តែបាននាំចេញអង្ករ១១,៨លានតោន ឈរនៅលេខ៥ក្នុងតំបន់ និងលេខ៨ពិភពលោក។

កម្ពុជានៅពេញមួយឆ្នាំ២០២៣ បាននាំចេញអង្ករ៥,៩៣លានតោន ធ្វើឱ្យឡើងមកឈរលេខរៀងទី៦ក្នុងតំបន់ជាប្រទេសនាំចេញអង្ករច្រើនជាងគេ និងលេខ១០ក្នុងពិភពលោក។ សហព័ន្ធស្រូវអង្ករកម្ពុជា បានចាត់ទុកជោគជ័យនេះថា គុណបំណាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំឱ្យកម្ពុជា ប្រែពីប្រទេសខ្វះស្បៀងនៅទសវត្សរ៍ឆ្នាំ៧០ ដល់ទសវត្សរ៍៩០ ហើយក្លាយជាប្រទេសផលិត និងមានអតិរេកនាំចេញ។

សហព័ន្ធស្រូវអង្ករសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា៖«កម្ពុជាយើងតូច តែក៍ជាប្រទេសធំផលិតស្រូវ និងកែច្នៃអង្ករបានជិត៦លានតោនក្នុងមួយឆ្នាំដែរ លើពិភពលោក យើងឈរលេខរៀងទី១០»។ សហព័ន្ធបន្ថែមថា៖«សូមថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសឯក នៃសន្តិភាពនៅកម្ពុជា ជាស្ថានិកនៃការលុបបំបាត់ភាពអត់ឃ្លាន ពឹងជំនួយស្បៀងពីខាងក្រៅ មកប្រទេសម្ចាស់ការ និងចូលរួមផ្គត់ផ្គត់ស្បៀងលើពិភពលោក»។

បើនិយាយពីប្រទេសក្រៅតំបន់អាស៊ានវិញ ប្រទេសចិននៅតែជាប្រទេសនាំចេញអង្ករច្រើនជាងគេក្នុងលោក ជាមួយនឹងចំនួនប្រមាណ១៤៥,៩៥លានតោន តាមពីក្រោយដោយឥណ្ឌានាំចេញបាន១៣៥,៧៦លានតោន ខណៈបង់ក្លាដេសឈរនៅលេខ៣ នាំចេញអង្ករបាន៣៦,៣៣លានតោន។ ជប៉ុនក៏ជាប្រទេសនាំចេញអង្ករធំមួយដែរ ដោយកាលពីឆ្នាំមុន ជប៉ុននាំចេញអង្ករបានជាង៧,៤៨លានតោន ឈរចំណាត់ថ្នាក់លេខ៩ក្នុងពិភពលោកពីលើកម្ពុជា។

សូមជម្រាបថា គោលដៅនាំចេញអង្កររបស់កម្ពុជាមានជាង៥២ប្រទេស និងតំបន់ ជាក់ស្តែងទីផ្សារធំៗមានដូចជា៖អាម៉េរិក ចិន ប្រទេសតំបន់អឺរ៉ុប អាស៊ី និងក្នុងតំបន់អាស៊ីអាគ្នេយ៍ជាដើម។ កម្ពុជា ក៏បាននាំអង្ករចេញទៅប្រទេសក្បែរខាងក្នុងតំបន់ផងដែរ។ ជាក់ស្តែង អង្ករ[ស]របស់កម្ពុជា ក្នុងបរិមាណចំនួន៣៥០០តោន បាននាំចេញជើងទី១ ទៅឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ចុងឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង