**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខ ថ្វាយសម្តេចព្រះគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្ញើសាររំលែកទុក្ខ ថ្វាយសម្តេចព្រះគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត សូមសម្តែងនូវទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះព្រះដំណើរអនិច្ចធម្ម សម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៥:៤០នាទីល្ងាច នៅវត្តឧណ្ណាលោម រាជធានីចតុមុខសិរីមង្គល ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ។

សូមជម្រាបជូនថា សម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាសម្តេចព្រះមហាថេរដែលមានព្រះគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុត ក្នុងមួយព្រះជន្មសម្តេចបានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងបុព្វហេតុព្រះពុទ្ធសាសនា សង្គមជាតិ វប្បធម៌ អរិយធម៌ អក្សរសាស្ត្រ ជាពិសេសចំពោះបុព្វហេតុនៃការរីកចម្រើនរុងរឿងក្នុងវិស័យព្រះពុទ្ធសាសនា។ ចំពោះព្រះដំណើរអនិច្ចធម្មនៃសម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវធនធានដ៏កម្របំផុតរបស់ព្រះពុទ្ធសាសនា ដោយហេតុថា សម្តេចគឺជាវិញ្ញូសង្ឃ ដែលបានស្ថាបនានូវស្នាព្រះហត្ថយ៉ាងច្រើនអនេក ទាំងពុទ្ធចក្រ និងអាណាចក្រ ទុកសម្រាប់បច្ឆាជន ប្រើប្រាស់ជាធនធានក្នុងការរួមចំណែកអភិវឌ្ឍសង្គមមជាតិ តទៅអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក៏សូមឧទ្ទិសថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមព្រះវិញ្ញាណក្ខន្ធសម្តេច បានយាងទៅកាន់ព្រះសុគតិភាព និងទីបំផុតនៃព្រះជាតិ សូមបានយាងទៅដល់ស្ថានបរមសុខគឺព្រះនិព្វាន កុំបីឃ្លៀងឃ្លាតទ្បើយ ៕

អត្ថបទដែលជាប់ទាក់ទង