**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងសេចក្តីថ្លែងការណ៍រួមជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រី​ម៉ា​ឡេស៊ី បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នា បង្ហាញពីជំហរនយោបាយនៃការធ្វើទំនាក់ទំនង កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ក្នុងសេចក្តីថ្លែងការណ៍នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងការរៀបចំបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយស សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ​លើកដំបូងរបស់សម្តេចនៅម៉ាឡេស៊ី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ឆ្នាំនេះគឺជាខួបលើកទី៦៧ នៃទំនាក់ទំនងរវាងប្រទេស​ទាំងពីរ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងនេះបានកើនឡើងដល់កម្រិតថ្មីនៅក្នុងលក្ខខណ្ឌនៃទំនាក់ទំនងសេដ្ឋកិច្ច អន្តរកម្មកម្រិតខ្ពស់ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងការពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិ។

ក្នុងសេចក្តីថ្លែងការណ៍នោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ​ចំពោះប្រទេសម៉ាឡេស៊ី សម្រាប់ការគាំទ្រ និងការចូលរួមនៅក្នុងវិស័យចម្រុះ ព្រមទាំងការយក​ចិត្តទុក​ដាក់ និងការសម្របសម្រួលដ៏ល្អ ជូនពលករកម្ពុជារស់នៅក្នុងប្រទេសម៉ាឡេស៊ី។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាតែងតែរក្សាក្នុងក្រអៅបេះដូង​នូវការរួមចំណែកដ៏មានតម្លៃ​របស់​កង​រក្សាសន្តិភាពម៉ាឡេស៊ី ចំពោះប្រទេសកម្ពុជា ក្នុងអំឡុងដំណើរការសន្តិភាពរបស់​នៅដើមទស​វត្សរ៍​ឆ្នាំ​១៩៩០។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក អាន់វ៉ា ទៅប្រទេសកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៣ ហើយដំណើរទស្សនកិច្ចរបស់សម្តេចនៅថ្ងៃនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ជំនួបពិភាក្សាការងាររវាងសម្តេច និងនាយករដ្ឋមន្ត្រី អាន់វ៉ា បានពិភាក្សាលើបញ្ហាជាច្រើន ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​លើ​គ្រប់​វិស័យ។

សម្តេចធិបតី បានលើកឡើងដែរថា ក្នុងជំនួបសម្តេច និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានកត់សម្គាល់ជាមួយការពេញចិត្ត និងការបោះជំហានជាវិជ្ជមាន ចាប់តាំងពីដំណើរ​ទស្សនកិច្ចផ្លូវការរបស់លោក អាន់វ៉ា មកកាន់ប្រទេសកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ។

សម្តេចធិ​បតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ច និងជំនួបពិភាក្សានេះ បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យចាំបាច់ដូចខាងក្រោម៖

ទី១៖ លើផ្នែកនយោបាយ៖ សម្តេចធិបតី បានធានាចំពោះមុខឯកឧត្ដមនាយករដ្ឋមន្ត្រី អាន់វ៉ា នូវការបន្តវិធី​សាស្រ្ត​វិជ្ជមាន និងបរិយាបន្នរបស់កម្ពុជា ចំពោះសហគមន៍ឥស្លាម។ កម្ពុជាស្វាគមន៍ចំពោះការសម្រេច​ចិត្ត​របស់ម៉ាឡេស៊ីក្នុងការធ្វើជាម្ចាស់ផ្ទះ និងចាប់ផ្តើមការពិភាក្សាលើគណៈកម្មាការរួមរបស់​ប្រទេសទាំង​ពីរសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសង្ឃឹមថានឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ​មុនពាក់​កណ្តាលឆ្នាំនេះ ដើម្បីចាប់ផ្តើមដំណើរការនៃការចូលរួមក្នុងវិស័យផ្សេងទៀត។

ទី២៖ លើផ្នែកសេដ្ឋកិច្ច៖ សម្តេចធិបតី បានបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគី ប្រទេសទាំងពីរ បានបង្ហាញ​ឱ្យឃើញនូវនិន្នាការកើនឡើង ហើយនៅតែមានសក្ដានុពលដែលមិនទាន់បានប្រើប្រាស់ ក្នុងការពង្រឹងភា​ព​ជាដៃគូសេដ្ឋកិច្ចបន្ថែមទៀត។ សម្តេចធិបតី បានលើកឡើងផងដែរថា សម្តេច និងឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យឯកជនប្រទេសទាំងពីរ ​ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត។

ពាក់ព័ន្ធសេដ្ឋកិច្ចនេះ សម្តេចធិបតី បានថ្លែងថា សម្តេចបានស្នើម៉ាឡេស៊ីឱ្យពិចារណាពីលទ្ធភាព​នៃការ​បង្កើតគណៈកម្មាធិការពាណិជ្ជកម្មរួមមួយ។ សម្តេច និងឯកឧត្ដមនាយករដ្ឋមន្ត្រី ក៏បានពិភាក្សាលើ​បញ្ហានេះ ដើម្បីស្វែងរកតម្លៃបន្ថែម និងបញ្ចូលថាមពលថ្មីទៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ បន្ថែមពីលើនោះ សម្តេច និងលោកនាយករដ្ឋមន្ត្រីបានពិភាក្សាអំពីការធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យអប់រំ ការបណ្តុះបណ្តាល ទំនៀមទម្លាប់ ឧស្សាហកម្មអាហារហាឡាល និងលទ្ធភាពនៃការពង្រីកការនាំចូលផលិតផលកសិកម្មនៅក្នុងប្រទេសទាំងពីរ។

ទី៣៖ ការទទួលស្គាល់សារៈសំខាន់នៃការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់៖ បញ្ហានេះ សម្តេច និងលោក​នាយករដ្ឋមន្ត្រី បានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត​លើវិស័យទេសចរណ៍ និង​ការសម្រួលការហោះហើរត្រង់បន្ថែម ដូចដែលឯកឧត្ដមនាយករដ្ឋមន្ត្រី អាន់វ៉ា បានលើកឡើងមុននេះ ជាពិសេសសម្រាប់គោលដៅបន្ថែមទៀតរវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការធ្វើដំណើរ​រវាង​ប្រជាជនទាំងពីរ ក៏ដូចជាភ្ញៀវទេសចរមកពីប្រទេសទីបី មកកម្សាន្តនៅប្រទេសទាំងពីរ។ទី៤៖ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ៖ បញ្ហានេះ សម្តេច និងឯកឧត្ដមនាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និង​រក្សា​កិច្ចសហការប្រកបដោយនិរន្តរភាព រួមទាំងការផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយបញ្ហាប្រឈម​ក្នុងតំបន់​ដែលបង្កឡើងដោយការបោកប្រាស់តាមអ៊ីនធឺណិត។ ចំពោះវិស័យថាមពល កម្ពុជាបាន​កោត​សរសើរ​ចំពោះគោលការណ៍របស់ម៉ាឡេស៊ីចំពោះការជួយសម្រួលដល់ឡាវ-កម្ពុជា-សិង្ហបុរី លើថាមពល​ក្រោម​សមុទ្រ គម្រោងខ្សែបញ្ជូនឆ្លងកាត់តំបន់ឆ្នេរ។ លើសពីនេះ កម្ពុជាបានស្នើម៉ាឡេស៊ីឱ្យពិចារណា​លើការ​ចូលរួមក្នុងគម្រោងខ្សែបញ្ជូនថាមពលអគ្គិសនីលើសមុទ្រ និងក្រោមសមុទ្រ រវាងកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី សម្រាប់សន្តិសុខថាមពលក្នុងតំបន់។

សម្តេចធិបតី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា សម្តេច និងឯកឧត្ដមនាយករដ្ឋមន្ត្រី អាន់វ៉ា មាន​សុទិដ្ឋិនិយមចំពោះអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេច និងឯកឧត្ដមនាយករដ្ឋមន្ត្រី បន្ត​ជួប និងចែលរំលែកជាទៀងទាត់នូវទិដ្ឋភាពនៃការបង្កើនកម្រិតទំនាក់ទំនងទៅកាន់កម្រិតថ្មី៕

អត្ថបទដែលជាប់ទាក់ទង