**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកកេសវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ មិនមែនជាយន្តការវះកាត់ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីដែលមានចែងដោយច្បាប់នោះទេ**នាយឧត្តមសេនីយ៍ ជា សុគន្ធា ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនាភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា**រដ្ឋមន្រ្តីអប់រំ ផ្តល់អនុសាសន៍ឱ្យវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ បន្តកែលម្អកម្មវិធីសិក្សា ពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនជាប្រចាំ ដើម្បីធានាឱ្យបាននូវការបង្រៀនប្រកបដោយគុណភាព និងបម្រើតម្រូវការទីផ្សារកម្ពុជា**រាជរដ្ឋាភិបាល សម្រេចបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងសុងខ្លា នៃប្រទេសថៃ**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន

ក្រសួងសេដ្ឋកិច្ចកម្ពុជា-រដ្ឋាភិបាលអូស្រា្តលី រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋាភិបាលអូស្រា្តលី បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public Private Partnerships – PPP) ដំណាក់កាលទី៣ ក្រោមកម្មវិធី Partnerships for Infrastructure (P4I) បន្ទាប់ពីបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលដំណាក់កាលទី១ កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ និងដំណាក់កាលទី២ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅប្រកបដោយជោគជ័យតាមការគ្រោងទុក។

សិក្ខាសាលាបណ្តុះបណ្តាលដំណាក់កាលទី៣ ត្រូវបានរៀបចំក្នុងគោលបំណងបន្តពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស សម្រាប់យន្តការ PPP នៅកម្ពុជា។

សិក្ខាសាលាបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំបែងចែងវគ្គបណ្តុះបណ្តាលជា ២កម្រិត៖ សម្រាប់កម្រិតថ្នាក់ដឹកនាំ (Strategic Leaders) ដែលនឹងប្រព្រឹត្តទៅរយៈពេល កន្លះថ្ងៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា, និង សម្រាប់កម្រិតមន្រ្តីគ្រប់គ្រងគម្រោង (Project Managers Level) ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

សិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចំពោះកិច្ចការងាររៀបចំអភិវឌ្ឍគម្រោង PPP, តំណាងស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា និងតំណាងក្រុមការងារកម្មវិធី P4I ដើម្បីធ្វើការបណ្តុះ-បណ្តាល, ផ្សព្វផ្សាយ និងចែករំលែកជូនថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការដែលទទួលបន្ទុកកិច្ចការពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ដើម្បីបានយល់ដឹងបន្ថែមលើវដ្តនៃគម្រោង PPP តាមរយៈ ឧត្តមានុវត្តន៍ អន្តរជាតិ បន្ថែមលើការអនុលោមតាមនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោង PPP ព្រមទាំងក្របខ័ណ្ឌគតិយុត្ត និងយន្ដការដែលមានស្រាប់ជូនដល់តួអង្គអនុវត្តគម្រោងដោយផ្ទាល់នៅតាមបណ្តាក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា។

សិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្ដម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

អត្ថបទដែលជាប់ទាក់ទង