ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងនាំយក ថវិកា អង្ករ មុី ទឹកសុទ្ធ ទឹកក្រូច ទៅប្រគល់ជូនអតីតគ្រូបង្ហាត់កីឡាប្រដាល់សេរីម្នាក់ កំពុងធ្លាក់ខ្លួនឈឺ និងមានជីវភាពខ្វះខាត ក្នុងក្រុងសិរីសោភ័ណ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោក វរសេនីយ៍ទោ សោមសារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងមានការអញ្ជើញចូលរួមពីលោកក្រុមប្រឹក្សាឃុំ លោកមេភូមិ បាននាំយកអំណោយរបស់លោក រួមមាន ថវិកា ៣០០,០០០រៀល (សាមសិបមុឺនរៀល)អង្ករ ចំនួន២០០គីឡូ ក្រាម ទឹកសុទ្ធវីតាល់ ចំនួន ៥កេស មុី ចំនួន ៣កេសតូច ទឹកក្រូចចំនួន៣កេស ទៅប្រគល់ជូនដល់ ក្រុមគ្រួសារលោកគ្រូឈ្មោះ ចាន់ ពៅ អាយុ៧៦ឆ្នាំ ជាអតីតគ្រូបង្ហាត់កីឡាប្រដាល់សេរី ដែលមានជីវភាពខ្វះខាត និងកំពុងមានជម្ងឺប្រចាំកាយ នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ទោ សោម សារុន ក៏បានពាំនាំសួរសុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍ទោ ស្នងការ ដែលជានិច្ចកាលលោកតែងតែគិតគូរ ពីសុខទុក្ខដល់ក្រុមគ្រួសារលោកគ្រូ ចាន់ ពៅ ត្រូវប្រកាន់យកនូវអនាម័យល្អ ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ហើយយកចិត្តទុកដាក់មើលថែសុខភាពឲ្យបានល្អ និង ទៅព្យាបាលឲ្យបានទៀងទាត់ អំណោយទាំងនេះទោះថ្វីត្បិតតែមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយៈពេលខ្លី ដល់ក្រុមគ្រួសារលោកគ្រូបានមួយរយ:ផងដែរ។
លោកគ្រូ ចាន់ ពៅ ព្រមទាំងក្រុមគ្រួសារ ក៏បានបង្ហាញនូវស្នាមញញឹម សម្តែងនូវការរំភើប និងបានគោរពថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ក្រុមគ្រួសារលោកគ្រប់ពេលវេលា សូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការីទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕