**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញយន្តការ៥ចំណុចដើម្បីពង្រឹងការគ្រប់គ្រងនិងគាំពារពលករទេសន្តរប្រវេសន៍

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បានដាក់ចេញនូវការពង្រឹងយន្តការគ្រប់គ្រង និងសេវាគាំពារនៅតាមប្រទេសទទួលពលករទេសន្តរប្រវេសន៍កម្ពុជាចំនួន៥ចំណុច។ នេះបើតាមសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារ បង្ហាញថា យន្តការគ្រប់គ្រង និងសេវាគាំពារនៅតាមប្រទេសទទួលពលករទេសន្តរប្រវេសន៍កម្ពុជាចំនួន៥ចំណុចនេះ រួមមានទី១ ប្រព័ន្ធគ្រប់គ្រងពលករទេសន្តរប្រវេសន៍កម្ពុជា នឹងត្រូវបានកែលម្អ និងពង្រីកមុខងាររួមមានមុខងារតាមដានដំណើរការឯកសារ (Tracking System) និងមុខងារស្វែងរកឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់។ ទី២ រៀបចំយន្តការបង្ការហានិភ័យ នីតិវិធីសម្រាប់ជូនដំណឹង ឆ្លើយតបបន្ទាន់ និងគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេលមានអាសន្ន នឹងត្រូវបានសិក្សារៀបចំ និងអនុវត្តពេញលេញត្រឹមឆ្នាំ២០២៥។ ទី៣ របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពសិទ្ធិ ផលប្រយោជន៍ សេចក្តីថ្លៃថ្នូរ និងការទទួលបានឱកាសអភិវឌ្ឍខ្លួន និងគ្រួសារនៅប្រទេសទទួល ត្រូវបានផលិត និងផ្សព្វផ្សាយ ជាភាសាខ្មែរនិងភាសាអង់គ្លេស។
ទី៤ អត្រាពលករទេសន្តរប្រវេសន៍កម្ពុជា ចេញដំណើរទៅធ្វើការនៅប្រទេស ដែលមានគណនីធនាគារកើនឡើង និងទី៥ អត្រានៃពាក្យបណ្តឹងរបស់ពលករ ត្រូវបានទទួល និងអន្តរាគមន៍ដោះស្រាយដោយអនុព័ន្ធការងារនៅប្រទេសទទួល ក្នុងរយៈពេល៤៨ម៉ោង។

នៅក្នុងសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារបានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវសូចនាករកម្មវិធីចំនួន៥នោះ ក្រសួងបានកំណត់នូវចង្កោមសកម្មភាពអាទិភាពដូចជា ធ្វើបច្ចុប្បន្នភាព និងពង្រីកមុខងារប្រព័ន្ធគ្រប់គ្រងពលករទេសន្តរប្រវេសន៍កម្ពុជា និងប្រមូលចងក្រង និងផ្សព្វផ្សាយរបាយការណ៍ស្ថិតិ ឧត្តមានុវត្តន៍ បទពិសោធន៍ ព្រមទាំងបញ្ហាប្រឈមពាក់ព័ន្ធនិងពលករទេសន្តរប្រវេសន៍កម្ពុជា។

ក្នុងនោះរៀបចំប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ជូនដំណឹងដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេលមានអាសន្ន ត្រូវបានរៀបចំ និងដំណើរការពេញលេញត្រឹមឆ្នាំ២០២៤ និងយន្តការបង្ការហានិភ័យឆ្លើយតបបន្ទាន់ និងគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេលមានអាសន្ន និងមូលនិធិសម្រាប់គាំទ្រដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេលអាសន្ន និងដាក់ឱ្យអនុវត្តត្រឹមឆ្នាំ២០២៤។

លើសពីនេះទៅទៀតក្រសួងការងារនឹងការពារ លើកកម្ពស់សិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍កម្ពុជា និងគ្រួសារ ព្រមទាំងផ្តល់ឱកាសទទួលបានការអប់រំសមរម្យដល់កូនចៅរបស់ពលករនៅប្រទេសទទួល។ ក្នុងនោះក្រសួងនឹងជួបសំណេះសំណាល និងសួរសុខទុក្ខស្វែងយល់អំពីការរស់នៅ និងលក្ខខណ្ឌការងាររបស់ពលករទេសន្តរប្រវេសន៍កម្ពុជានៅប្រទេសទទួល ក៏ដូចការបង្រៀនភាសារខ្មែរមូលដ្ឋានដល់កូនចៅពលករផងដែរ។

ក្រសួងការងារនឹងចាត់តាំង ឬបន្ថែមអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូត ស្ថានអគ្គកុងស៊ុល ស្ថានកុងស៊ុល និងតំណាងអចិន្ត្រៃយ៏របស់ទីភ្នាក់ងារបញ្ជូនពលករ រួមជាមួយតំណាងសមាគមទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងបង្កើតមជ្ឃមណ្ឌលគាំពារពលករទេសន្តរប្រវេសន៍ នៅតាមបណ្តាប្រទេសទទួលទៅតាមការចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង