**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អាជ្ញាធរជាតិអប្សរា កំពុងធ្វើការសម្អាតនិងចុះបញ្ជីថ្មនៅប្រាសាទអ្នកតាវាំង

ភ្នំពេញ៖ ប្រាសាទអ្នកតាវាំង ឬអ្នកស្រុកហៅប្រាសាទគោកតាវាំង ជាប្រាសាទតូចមួយ មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រាសាទនេះ បានបែកបាក់ បាត់បង់រូបរាងស្ទើរទាំងស្រុងទៅហើយ ដោយសារកត្តាជាច្រើន មានធម្មជាតិ អាយុកាល និងកត្តាមនុស្សជាដើម។ ដើម្បីកិច្ចការងារអភិរក្សសំណង់បុរាណ អាជ្ញាធរជាតិអប្សរា កំពុងធ្វើសម្រង់ថ្ម ដែលធ្លាក់រាយប៉ាយនៅជុំវិញនោះ ដើម្បីស្វែងរកថ្ម រួចធ្វើការសម្អាត និងអាចរៀបផ្គុំប្រាសាទឱ្យមានរូបរាងឡើងវិញ។

លោក រស់ វិសុទ្ធ មន្ត្រីអភិរក្សប្រាសាទភ្នំក្រោម នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា រយៈពេលជាងមួយខែកន្លងមកហើយ ដែលក្រុមការងារនៃនាយកដ្ឋានលោក បានចុះមកកាន់ទីតាំងប្រាសាទអ្នកតាវាំងនេះ ពិនិត្យមើលកិច្ចការងារមួយចំនួន ដើម្បីអភិរក្សប្រាសាទ ដែលរងការខូចខាតទ្រុឌទ្រោម នៅសល់តែគ្រឹះខាងក្រោម ថ្មធ្លាក់រាយប៉ាយ និងមានការរំលោភបំពានពីសំណាក់ពលរដ្ឋរស់នៅក្បែរៗនោះ ដោយបានចាក់ដីលុប និងសាងសង់សំណង់ថ្មីពីលើ។

លោកថាក្រៅពីការងារបោសសម្អាត នៅជុំវិញបរិវេណប្រាសាទ ក្រុមការងារកំពុងធ្វើបច្ចុប្បន្នភាពទៅលើថ្មដែលនៅរាយប៉ាយ ធ្វើការសម្អាតថ្ម បង់លេខថ្ម ទើបចុះបញ្ជី ដើម្បីបានដឹងថា ថ្មមានក្បាច់ចំនួនប៉ុន្មានដុំ ថ្មជញ្ជាំងចំនួនប៉ុន្មានដុំ ថ្មសសរផ្អោបនិងថ្មសសរពេជ្រចំនួនប៉ុន្មាន និងចំនួនថ្មផ្សេងៗទៀត ដោយត្រូវធ្វើសម្រង់ថ្មឡើងវិញទាំងអស់។ ប៉ុន្តែជំហានដំបូងត្រូវធ្វើសម្រង់ថ្មណា ដែលមានក្បាច់រចនាឬរូបរាងគ្រប់គ្រាន់។ លោកបន្តថា បន្ទាប់ពីការសម្រង់និងចុះបញ្ជីថ្មរួចរាល់ហើយ ទើបចាប់ផ្តើមការជួសជុលឬរៀបផ្គុំថ្មសាកល្បងឡើងវិញទៅតាមក្រុមថ្មនីមួយៗ ទើបស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីសិក្សាគម្រោងជួសជុលរៀបផ្គុំប្រាសាទអ្នកតាវាំងនេះឱ្យមានរូបរាងឡើងវិញ។

តាមរយៈឯកសារសាលាបារាំងចុងបូព៌ាបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ១៩៧២ បារាំងធ្លាប់បានមកធ្វើកំណាយស្រាវជ្រាវនៅលើទីតាំងនេះ ម្តងរួចមកហើយ កាលនោះនៅកំពូលខាងលើប្រាសាទ មានសំណង់ប្រក់ក្បឿង សម្រាប់គោរពបូជាអ្នកតា។
អាជ្ញាធរជាតិអប្សរាសំណូមពរដល់អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្បែរៗប្រាសាទទាំងអស់ សូមចូលរួមថែរក្សាការពារ និងអភិរក្ស មិនថាប្រាសាទនោះ តូចឬធំឡើយ ត្រូវឈ្វេងយល់ និងផ្តល់តម្លៃដល់សំណង់បុរាណទាំងអស់ ដើម្បីបន្តថែរក្សាកេរដំណែលដូនតាខ្មែរបានបន្សល់ទុក៕

អត្ថបទដែលជាប់ទាក់ទង