**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤

វិមានក្រឹមឡាំង៖ ជម្លោះរវាងរុស្ស៊ី និងអូតង់ ជៀសមិនរួចទេ ប្រសិនបើលោកខាងលិចបញ្ជូនទ័ពទៅអ៊ុយក្រែន

អ៊ីស្តង់ប៊ុល៖ វិមានក្រឹមឡាំងកាលពីថ្ងៃអង្គារបានឲ្យដឹងថា ជម្លោះរវាងរុស្ស៊ី និងណាតូគឺ ជៀសមិនរួចទេ ប្រសិនបើលោកខាងលិចដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូថា ក្នុងករណីនេះ យើងត្រូវនិយាយមិនមែនអំពីប្រូបាប៊ីលីតេទេ ប៉ុន្តែអំពីភាពជៀសមិនរួច ហើយនោះជារបៀបដែលយើងវាយតម្លៃ រវាងរុស្ស៊ី និងណាតូ ប្រសិនបើកងទ័ពលោកខាងលិចត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែន។

លោក Peskov បានបន្តថា បណ្តាប្រទេសណាតូក៏ត្រូវតែវាយតម្លៃពីផលវិបាកដែលអាចកើតមាននៃសកម្មភាពបែបនេះ ហើយត្រូវដឹងថា នេះមិនមែនជាផលប្រយោជន៍របស់ប្រទេសទាំងនេះជាដាច់ខាត។

លោក Peskov បានបន្ថែមទៀតថា ប្រទេសមួយចំនួននៅលោកខាងលិចមានការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមអំពីផលវិបាក និងគ្រោះថ្នាក់ដែលអាចកើតមាននៃការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន ហើយថាមិនមានការឯកភាពគ្នាលើបញ្ហានេះទេ។

លោកក៏បានឲ្យដឹងផងដែរថា ទីក្រុងមូស្គូដឹងពីធាតុផ្សេងទៀតនៃសុន្ទរកថារបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron រួមទាំងបញ្ហាទាក់ទងនឹងតម្រូវការក្នុងការធ្វើឱ្យមានការបរាជ័យជាយុទ្ធសាស្ត្រ លើប្រទេសរុស្ស៊ី ដោយបន្ថែមថាគំនិតនៃការបញ្ជូនកងទ័ពលោកខាងលិចទៅកាន់អ៊ុយក្រែនគឺជាធាតុថ្មី។

កាលពីថ្ងៃចន្ទ លោក Macron បានឲ្យដឹងក្នុងអំឡុងពេលកិច្ចប្រជុំមួយស្តីពីអ៊ុយក្រែននៅរដ្ឋធានីប៉ារីសរបស់បារាំងថា ការបញ្ជូនទាហានទៅអ៊ុយក្រែន គឺជាជម្រើសដែលមិនគួរត្រូវបានបដិសេធ។

ប្រភព៖ AA

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង