**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ

ឆ្នាំ២០២៣ ក្រសួងសាធារណការ ទទួលបានចំណូលប្រមាណ ១៦លានដុល្លារ ពីការចុះបញ្ជីយានយន្ត

ភ្នំពេញ៖ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ ក្រសួងបានចុះបញ្ជីយានយន្តសរុបចំនួន ៦៥២ ១៦៣គ្រឿង ដោយរួមបញ្ចូលទាំងយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៦០៤គ្រឿងផងដែរ ចំពោះយានយន្តដែលបានចុះបញ្ជីផ្លាក លេខពិសេស និងពិសេសផ្ទាល់ខ្លួនមានចំនួន ២៦ ៦៥៩គ្រឿង ហើយទទួលបានចំណូលសរុបប្រមាណ ១៦ លានដុល្លារអាម៉េរិក។

ក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួង ដើម្បី«ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល នាថ្ងៃទី២៨ ខែកុម្ភៈនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បើគិតពីឆ្នាំ១៩៩០ ដល់ត្រឹមខែធ្នូ ឆ្នាំ២០២៣ យានយន្តបានចុះបញ្ជីសរុបមានចំនួន៧ ៥៦៣ ៣៩៥ គ្រឿង ក្នុងនោះមានយានយន្តអគ្គិសនី (EV) បានចុះបញ្ជីមានចំនួនសរុប ១៣៣៥គ្រឿង។ ក្រសួងក៏បានសាងសង់ និងដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តដើរដោយថាមពលអគ្គិសនី (EV) មានចំនួន ១៨ទីតាំង។

ចំពោះសមិទ្ធិផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ ២០២៣ រួមមាន៖ ទទួលបានការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០។ បានបើកយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាពក្នុងក្រុងសៀមរាប ៥០០មួក ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ និងបានប្រគល់មួកសុវត្ថិភាពចំនួនបានចុះអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋបានចំនួន ៥ ៩៧៣នាក់ បានចែកមួកសុវត្ថិភាពសរុប ៧០៤៤មួក និងស្ទីកយ័រចំណាំងផ្លាតប្រមាណ ១៣ម៉ឺនសន្លឹក ជូនប្រជាជនដោយឥតគិតថ្លៃ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ឯកឧត្ដមបន្ថែមថា ចំពោះសមិទ្ធិផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បច្ចេកទេស និងយានយន្តកែច្នៃខុស រួមមាន៖ បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ២ ៩២៧ ៩៤១គ្រឿង ក្នុងនោះយានយន្តពិន័យ (លើសទម្ងន់ចាប់ពី ៥%ឡើងទៅ) មានចំនួន ២ ២៤៧គ្រឿង, ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស សរុបចំនួន ៣៧ ២៧៦គ្រឿង ក្នុងនោះពិនិត្យ ឃើញយានយន្តមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចំនួន ៧ ៨១៣ គ្រឿង៕  

អត្ថបទដែលជាប់ទាក់ទង