**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អ្នកសម្របសម្រួល UN អរគុណកម្ពុជា ដែលចូលរួមចំណែករក្សាសន្តិភាពលើពិភពលោក ដោយបង្ហាញពីភាពម៉ឺងម៉ាត់ និងទន់ភ្លន់ចំពោះសន្តិភាព

ភ្នំពេញ៖ លោក Joseph Scheuer អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ (UN) ប្រចាំ​កម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ប្រជាជន និងយោធិនកម្ពុជា ដែលបានចូលរួមក្នុងបុព្វហេតុរួម ដើម្បីរក្សាសន្តិភាពនៅលើពិភពលោក។

ការដាក់ពង្រាយយោធិនជាស្ត្រី និងបុរសដែលមានភាពក្លាហាន ហ៊ានលះបង់ក្នុងប្រតិបត្តិការរក្សាសន្តិភាព គាំទ្រសន្តិភាព និងសន្តិសុខជាសកល គឺជាព្រឹត្តិការណ៍ដែលបង្ហាញពីភាពម៉ឺងម៉ាត់ និងទន់ភ្លន់របស់កម្ពុជា។

ការលើកឡើងបែបនេះ របស់លោក Joseph Scheuer បានធ្វើឡើងក្នុងឱកាសលោករួមជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញទទួល និងបំពាក់គ្រឿងឥស្សរិយយស​ជូន​កង​កម្លាំង​ទាំង​២ ដែលទើបបញ្ចប់​បេសកកម្មរយៈ​ពេល១ឆ្នាំ​ ​​នៅ​សាធា​រណ​រដ្ឋលីបង់ និងអាហ្វ្រិកកណ្តាល នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ។

លោក Joseph Scheuer បានលើកឡើងថា កងទ័ពកម្ពុជា​មានភាពក្លាហាន មានមោនទភាពក្នុងបុព្វហេតុរក្សាសន្តិភាព អង្គការសហប្រជាប្រជាជាតិ ដែលកម្ពុជា​បានបញ្ជូនយោធិនរបស់ខ្លួនប្រមាណជាង៩០០០នាក់ ដើម្បីចូលរួមបំពេញភារកិច្ចនៅតាមបណ្តាប្រទេសមានសង្គ្រាមស៉ីវិល។

តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជារូបនេះ បានបញ្ជាក់ថា៖ «ការដាក់ពង្រាយយោធិនជាស្ត្រី និងបុរសដែលមានភាពក្លាហាន ហ៊ានលះបង់ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គាំទ្រសន្តិភាព និងសន្តិសុខជាសកល គឺជាព្រឹត្តិការណ៍ដែលបង្ហាញពីភាពម៉ឺងម៉ាត់ និងទន់ភ្លន់ជាដរាប»។

លោក Joseph Scheuer បានថ្លែងថា សម្រាប់ដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាពមកកាន់កម្ពុជាវិញ របស់កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពក្រោឆត្រអង្គការសហប្រជាជាតិនៅប្រទេសលីបង់ និងអាហ្វ្រិកកណ្តាល បានទទួលការអបអរសាទរ និងដឹងគុណយ៉ាងជ្រាលជ្រៅ។

បន្ថែមពីនេះលោក វាយតម្លៃចំពោះយោធិនកម្ពុជាយ៉ាងដូច្នេះថា៖ «បើទោះជាការបំពេញបេសកកម្មរបស់កងទ័ពកម្ពុជាទាំងពីរកង នៅប្រទេសលីបង់ និងអាហ្វ្រិកកណ្តាល ពិតជាមានការលំបាកយ៉ាងខ្លាំង ប៉ុន្តែ ទោះបីជាស្ថិតនៅក្នុងគ្រាដ៏លំបាកយ៉ាងនេះក្តី ក៏លោកអ្នកបានបង្ហាញពីភាពក្លាហាន រក្សាកិត្តិយស ក្នុងស្មារតីជាកងរក្សាសន្តិភាពកម្ពុជា មានក្រមសីលធម៌ របស់អង្គការសហប្រជាជាតិ»។

អ្នក​សម្រប​សម្រួល UN ប្រចាំ​​កម្ពុជារូបនេះ បានបញ្ជាក់ថា ការចូលរួមរបស់យោធិនកម្ពុជា ក្នុងប្រទេសកំពុងហួងហែងដោយសារភ្លើងសង្គ្រាម បានបញ្ជាក់យ៉ាងឡើងវិញនូវការតាំងចិត្តរបស់កម្ពុជា ចំពោះការប្រកាន់ខ្ជាប់នូវស្មារតីធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងសហគមន៍យុទ្ធសាស្ត្ររួមគ្នាដើម្បីរក្សាសន្តិភាព និងអនាគតដ៏ល្អប្រសើរទាំងអស់គ្នា។

អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិប្រចាំ​​កម្ពុជា ថ្លែងថា«ខ្ញុំសូមគោរពនូវភាពក្លាហាន និងការតាំងចិត្តរបស់យោធិនកម្ពុជា ហើយខ្ញុំសង្ឃឹមថាអស់លោក លោកស្រីនាំយកទស្សនការយល់ដឹង ក្តីសង្ឃឹមថ្មីៗសម្រាប់យុទ្ធមិត្តអស់លោកដើម្បីសន្តិភាព»។

លោក Joseph Scheuer បានគូសបញ្ជាក់ថា កងទ័ពកម្ពុជា ដែលចេញទៅបំពេញបេសកកម្មមនុស្សធម៌ នៅក្រៅប្រទេស បានពាក់មួកដ៏ល្បីល្បាយ បានពាក់និមិត្តសញ្ញារបស់អង្គការសហប្រជាជាតិលើឯកសណ្ឋាន និងចូលរួមអនុវត្តន៍ភារកិច្ចក្រោមទង់អង្គការសហប្រជាជាតិ។ លោកទទួលស្គាល់នូវការលះបង់ ភាពក្លាហាន របស់យោធិនកម្ពុជា និងជឿជាក់ថាយោធិនកម្ពុជានឹងបន្តដឹកនាំដោយគំរូ និងរក្សាស្តង់ដាខ្ពស់បំផុតនៃភាពសច្ចរិត។

នាកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានអះអាងជាថ្មីម្តង ទៀតថា រាជរដ្ឋាភិបាលកម្ពុជានឹងគ្មានការរាថយនោះឡើយ ចំពោះការបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ទៅកាន់សហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ (UN) បើទោះបីបច្ចុប្បន្នស្ថានការណ៍នៅក្នុងតំបន់មួយចំនួនកំពុងជួបបញ្ហាអសន្តិសុខក៏ដោយនោះ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញកម្មវិធីនយោបាយជាអាទិភាពក្នុងការបន្តចូលរួមបេសកកម្មរក្សាសន្តិភាព នៅក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាពជូនប្រទេសដទៃនៅ លើពិភពលោក ដែលប្រជាជនកំពុងតែរងគ្រោះ រងទុក្ខលំបាកដោយសារសង្រ្គាម។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្ថែមទៀតថា រាជរដ្ឋាភិបាលខិតខំលើកកម្ពស់កិត្តិយសកម្ពុជាដើរតួនាទីឱ្យកាន់តែសកម្មបន្ថែមទៀត ដោយស្មើភាព ស្មើសិទ្ធិជាមួយប្រទេសនានានៅ គ្រប់កិច្ចការក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដែលជាឧត្តមភាពដ៏ចាំបាច់បំផុតដល់កិច្ចអភិវឌ្ឍប្រទេស ជាតិ និងបានប្តេជ្ញាចិត្តបញ្ជូនកងរក្សាសន្តិភាពកម្ពុជាក្នុងបេសកកម្ម ជាសេនាធិការសង្កេតការណ៍យោធា និងមេបញ្ជាការជានារីរហូតដល់ ២០ភាគរយ តាមសំណូមពររបស់អង្គការសហប្រជាជាតិ និងបានខិតខំកែ លម្អការងារគ្រប់គ្រង ពង្រឹងសមត្ថភាពធនធានមនុស្ស បង្កើនចំនួនចូលរួមជាស្រ្តីឱ្យស្របទៅនឹងទស្សនៈ យ៉ែនឌ័របញ្ចូលគ្នានៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាដើម។គួរបញ្ជាក់ផងដែរថា រយៈពេល១៨ឆ្នាំមកនេះ កម្ពុជា បានបញ្ជូនកងកម្លាំងសរុប ៩៥៦៣ នាក់ ក្នុងនោះ នារី ៨១៦នាក់ ទៅកាន់១២បេសកកម្ម ក្នុង ១០ប្រទេស រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បច្ចុប្បន្ន កម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មមានចំនួន ៦៤០នាក់ ក្នុងនោះនារី ១២៤នាក់ ក្នុងប្រទេសចំនួន៥ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វិ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕

អត្ថបទដែលជាប់ទាក់ទង