**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

ត្រឹមឆ្នាំ២០២៣ ក្រសួងសាធារណការ ស្ថាបនា និងសាងសង់ផ្លូវជាតិកម្រិត១ បាន ៩ខ្សែ កម្រិត២ ចំនួន ៧២ខ្សែ និងផ្លូវខេត្ត ៧៦៩ខ្សែ

ភ្នំពេញ៖ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៣កន្លងទៅនេះ ក្រសួងបានស្ថាបនា និងសាងសង់ផ្លូវជាតិកម្រិត១ ចំនួន៩ខ្សែ មានប្រវែងសរុប ២ ២៥៤គីឡូម៉ែត្រ, ផ្លូវជាតិកម្រិត២ ចំនួន ៧២ខ្សែ មានប្រវែងសរុប ៥ ១៣៥,៨៨គីឡូម៉ែត្រ និងផ្លូវខេត្តចំនួន ៧៦៩ខ្សែ មានប្រវែងសរុប ១២ ៦២៦គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុង ប្រវែង ៥ ១០០ គីឡូម៉ែត្រ ស្មើនឹង ៤០,៣៩% នៃប្រវែងផ្លូវសរុប។

នាឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួង ដើម្បី «ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះឯកឧត្ដម ប៉េង ពោធិ៍នា បានថ្លែងដូចនេះថា «ជារួមខ្ញុំសូមគូសបញ្ជាក់បន្ថែមថាគិតត្រឹមឆ្នាំ ២០២៣កន្លងទៅនេះ, ក្រសួងបានស្ថាបនា និងសាងសង់ផ្លូវជាតិកម្រិត១ ចំនួន៩ខ្សែ មានប្រវែងសរុប ២ ២៥៤គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុងសម្រេចបាន១០០%, ផ្លូវជាតិកម្រិត២ ចំនួន៧២ខ្សែ មានប្រវែងសរុប ៥ ១៣៥,៨៨គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុងប្រវែង ៣ ៩៣១គីឡូម៉ែត្រ ស្មើនឹង ៧៦,៥៤% នៃប្រវែងផ្លូវសរុប, ផ្លូវខេត្ត ចំនួន ៧៦៩ខ្សែ មានប្រវែងសរុប ១២ ៦២៦គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុង ប្រវែង៥ ១០០គីឡូម៉ែត្រ ស្មើនឹង ៤០,៣៩% នៃប្រវែងផ្លូវសរុប។ សរុបមក, ផ្លូវជាតិ និងផ្លូវខេត្តមាន៨៥០ខ្សែ មានប្រវែង ២០ ០១៦គីឡូម៉ែត្រ ហើយបានក្រាលកៅស៊ូ និងបេតុងប្រវែង ១១ ២៨៥គីឡូម៉ែត្រ ស្មើនឹង ៥៦,៣៨% នៃប្រវែង ផ្លូវសរុបទាំងអស់»។

ឯកឧត្ដម ប៉េង ពោធិ៍នា បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៣ ក្រសួងបានបញ្ចប់ជាស្ថាពរ៖ ទី១៖ គម្រោងផ្លូវ-ស្ពាន ដែលប្រើប្រាស់ថវិកាជាតិសម្រាប់ជួសជុលខួប និងសាងសង់ថ្មីផ្លូវ-ស្ពាន មានប្រវែងសរុបចំនួន ៦១៤,៦០គីឡូម៉ែត្រ និងបានថែទាំជាប្រចាំផ្លូវ-ស្ពាន រួមមាន៖ ផ្លូវជាតិ ផ្លូវខេត្ត និងស្ពានធំៗ មានប្រវែងសរុបចំនួន ១១ ៧៧៤,២៣គីឡូម៉ែត្រ, និងទី២៖ គម្រោងផ្លូវ-ស្ពាន ប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍សម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ប្រវែង ៤៧,៦១គីឡូម៉ែត្រ និងផ្លូវខ្នែងប្រវែង ៥,៣៧គីឡូម៉ែត្រ, ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ប្រវែង១៣៥,២៥គីឡូម៉ែត្រ, និងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ប្រវែង៧២,១៧គីឡូម៉ែត្រ។

ជាមួយគ្នានេះដែរ, ក្រសួងបាននិងកំពុងដំណើរការសាងសង់គម្រោងផ្លូវ-ស្ពាន ដោយប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍រួមមាន៖
-គម្រោងប្រើប្រាស់ថវិកាប្រទេសចិន៖ ទី១៖ ផ្លូវថ្នល់មានចំនួន ៧ខ្សែផ្លូវ ប្រវែងសរុប ៥៧៨,២៩គីឡូម៉ែត្រ រួមមាន៖ កំណាត់ផ្លូវជាតិលេខ ៧ (ស្ពន់-ស្ពានគីហ្សូណា ប្រវែង ៤៥,៤៨គីឡូម៉ែត្រ, ផ្លូវជាតិលេខ១០ ប្រវែង ១៩៨,៥១គីឡូម៉ែត្រ, ផ្លូវជាតិលេខ៣១ ប្រវែង ៥៣,៣៩គីឡូម៉ែត្រ, ផ្លូវជាតិលេខ៣៣ ប្រវែង ៥២,៥៧គីឡូម៉ែត្រ, ផ្លូវជាតិលេខ ៤១ ប្រវែង ៩៥,២៩គីឡូម៉ែត្រ, ផ្លូវជាតិលេខ៧១C ប្រវែង ១០១,៣៦គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ទៅក្រុងក្រចេះ ប្រវែង ៣១,៦៩គីឡូម៉ែត្រ។ ទី២៖ ស្ពាន មានចំនួន ២ស្ពាន ប្រវែងសរុប ២ ៦០៦,៧០ម៉ែត្រ រួមមាន៖ ស្ពានមេគង្គក្រចេះ ប្រវែង ១ ៧៦១ម៉ែត្រ និងស្ពានចាក់អង្រែក្រោម-ព្រែកប្រា ប្រវែង ៨៤៥,៧០ម៉ែត្រ។
-គម្រោងប្រើប្រាស់ថវិកាប្រទេសជប៉ុន៖ មាន ១ខ្សែផ្លូវ ប្រវែង ៣៥,១៤គីឡូម៉ែត្រ គឺកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្ដាល (សិរីសោភ័ណ-ប៉ោយប៉ែត)។
-គម្រោងប្រើប្រាស់ថវិកាប្រទេសកូរ៉េខាងត្បូង៖ មាន ១ខ្សែផ្លូវ គឺផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ
-គម្រោងប្រើប្រាស់ថវិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៖ មាន ២ខ្សែផ្លូវ ប្រវែងសរុប ៤៣,២០គីឡូម៉ែត្រ រួមមាន៖ ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣គីឡូម៉ែត្រ និងផ្លូវខេត្តលេខ៣១២ ប្រវែង ២៣,៣៧គីឡូម៉ែត្រ។
-គម្រោងប្រើប្រាស់ថវិកាធនាគារពិភពលោក (WB)៖ មាន ៥ខ្សែផ្លូវ ប្រវែងសរុប ៣២៥,៧៥គីឡូម៉ែត្រ រួមមាន ផ្លូវជាតិលេខ៤ ប្រវែង ១៩៦,១០គីឡូម៉ែត្រ, កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៣១.២៥គីឡូម៉ែត្រ, ផ្លូវជាតិលេខ ៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ, ផ្លូវខេត្តលេខ៣៧៧ និង ៣៧៧A ប្រវែង ៤៨,៥៩គីឡូម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង