**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ក្រសួងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា និងអង្គការដៃគូអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យដំណើរជាផ្លូវការ កម្មវិធីស្តង់ដារនិរន្តរភាពស្រូវ ជំរុញការដាំដុះឱ្យមាននិរន្តភាព និងបង្កើនការនាំចេញ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងសហព័ន្ធស្រូវអង្ករកម្ពុជា និងអង្គការដៃគូអភិវឌ្ឍន៍ បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី «ស្តង់ដារនិរន្តរភាពស្រូវនៅកម្ពុជា (SRP)» នាថ្ងៃយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាកម្មវិធីដ៏សំខាន់មួយ ក្នុងការជំរុញផលិតកម្មស្រូវឱ្យកាន់តែមានស្តង់ដារ មាននិរន្តភាព និងការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានតាមផែនការដែលបានកំណត់ ១លានតោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៥។

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ការដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីដំណាំស្រូវនិរន្តរភាពពិភពលោកសាខាកម្ពុជា គឺជាប្រទេសទី០១ នៅក្នុងតំបន់អាស៊ាន ដែលចាប់ផ្តើមបង្កើតក្របខ័ណ្ឌ អនុវត្តតាមប្រទេសនីមួយៗ ដោយអនុលោមតាមគោលការណ៍គ្រឹះនៃកម្មវិធី ដំណាំស្រូវនិរន្តរភាពពិភពលោក។

លោកបន្តថា កម្មវិធីនេះពិតជាមានសារៈសំខាន់ សម្រាប់វិស័យស្រូវអង្ករនៅកម្ពុជា ជាពិសេសគឺផ្តោតលើការជួយពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងខ្សែច្រវ៉ាក់តម្លៃរបស់វិស័យស្រូវអង្ករ ដើម្បីលើកកម្ពស់កម្រិតជីវភាពនិងសេដ្ឋកិច្ចរបស់កសិករ សន្តិសុខស្បៀងក្នុងប្រទេស និង ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឡើងថា កម្មវិធីដំណំាស្រូវនិរន្តរភាពនៅកម្ពុជា និងកម្មវិធីទិញលក់ស្រូវតាមទូរសព្ទដៃ មានសារៈសំខាន់ណាស់ សំរាប់ជួយផ្នែកទន់ដល់កសិករលើបទដ្ឋានឆ្លើយតប និងបម្រែបម្រួលអាកាសធាតុ។

ថ្លែងនាឱកាសនោះដែរ លោកបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធាន កម្មវិធីនិរន្តរភាពស្រូវនៅកម្ពុជា មានប្រសាសន៍ថា ការលេចរូបរាងឡើងនូវសាខាកម្មវិធីដំណាំស្រូវនិរន្តរភាពពិភពលោកនៅកម្ពុជា គឺកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នាបីភាគីគឺ រដ្ឋាភិបាល( អគ្គនាយកដ្ឋានកសិកម្ម) វិស័យឯកជន(សហព័ន្ធស្រូវអង្ករកម្ពុជា)និង អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ដែលមាន ដូចជា អង្គការ Wildlife Conservation Society (WCS),អង្គការ Swisscontact, និងអង្គការ CIRAD ។ល។ ដែលបានចូលរួមបង្កើតឱ្យកម្មវិធីនេះចេញរូបរាងឡើង និងបច្ចុប្បន្ន កម្មវិធី Feed the Future Cambodia Harvest III បានកំពុងជួយដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការជំរុញលើការងារទីផ្សារអង្ករដែលស្ថិតនៅក្នុងស្តង់ដា SRP នេះ។
លោកបន្ថែមថា ការបង្កើត សាខាកម្មវិធីដំណាំស្រូវនិរន្តរភាពពិភពលោកនៅកម្ពុជា ដែលលេខាធិការដ្ឋានសម្របសម្រួលដោយសហព័ន្ធស្រូវអង្ករកម្ពុជានឹងជួយដល់វិស័យដំណាំស្រូវឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត ហើយក៏ជាចំណែកមួយយ៉ាងសំខាន់ក្នុងបរិបទថ្មីនៃការប្រែប្រួលអាកាសធាតុ នៅលើពិភពលោកក៏ដូចជានៅកម្ពុជាផងដែរ។

លោកមានប្រសាសន៍បន្តថា «ខ្ញុំនៅចាំបានថា កម្មវិធីដំណាំស្រូវនិរន្តរភាពបានចូលមកប្រទេសកម្ពុជាមុនដំបូង នៅឆ្នាំ២០១៥ ដែលអនុវត្តន៍ដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយវិស័យឯកជនមួយចំនួន ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍អន្តរជាតិមួយចំនួន ដែលមានប្រតិបត្តិការលើស្តង់ដា តាមគោលការណ៍របស់កម្មវិធីដំណាំស្រូវនិរន្តរភាពពិភពលោក។ កម្មវិធីដំណាំស្រូវនិរន្តរភាពនេះដែរ ក៏ស្របគ្នាជាមួយគោលនយោបាយជំរុញផលិតកម្មស្រូវ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការជំរុញផលិតកម្មស្រូវ តាមរយៈបណ្តាញពូជសុទ្ធ និងគុណភាពអង្ករសម្រាប់ការនាំចេញផងដែរ»។

លោកបន្តថា អស់រយៈកាលជិត១០ឆ្នាំ នៃការរៀបចំនូវកម្មវិធីដំណាំស្រូវនិរន្តរភាព ដែលកម្មវិធីនេះបានបន្តរីកចម្រើនជាបន្តបន្ទាប់ រហូតដល់មានការឯកភាពលើការរៀបចំ និងធ្វើជាម្ចាស់ការក្នុងការជំរុញកម្មវិធីនេះឱ្យកាន់ប្រសើរឡើង ដោយរៀបចំឱ្យមានសាខាកម្មវិធីដំណាំស្រូវនិរន្តរភាពពិភពលោកនៅកម្ពុជា ដែលមានសហប្រធានអគ្គនាយកដ្ឋានកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង