**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន

អភិបាលរងខេត្តក្រចេះ៖ ផ្លូវ និងស្ពានដើរតួនាទីយ៉ាងសំខាន់ប្រកបដោយយុទ្ធសាស្រ្តក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវលំមួយខ្សែ ប្រវែង ៦.៣៦០ម៉ែត្រ និងស្ពានបេតុង១ ប្រវែង ១៤ម៉ែត្រ ដែលជាផែនការមូលនិធិរបស់ឃុំ ស្ថិតនៅភូមិមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

បើតាម លោក ធូ យូលី មេឃុំស្រែចារ បានលើកឡើងថា ដោយផ្អែកលើការផែនការអភិវឌ្ឍន៍ ឃុំបានជ្រើសរើសគម្រោងបីចេញពីសៀវភៅកម្មវិធីវិនិយោគរបស់ឃុំអាទិភាព ហើយអាទិភាពទី១ គឺគម្រោងជួសជុលផ្លូវក្រាលដីក្រួសធម្មជាតិសរុបប្រវែង៦,៣៦០គីឡូម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ និងដាក់លូកាត់ផ្លូវចំនួន៦កន្លែង និងសាងសង់ស្ពានបេតុងចំនួន១កន្លែង ហើយបានចុះសិក្សាគម្រោងដាក់អោយដេញថ្លៃ ហើយក៏បានចុះកិច្ចសន្យា ដែលមានតម្លៃក្នុងកិច្ចសន្យា ចំនួនប្រមាណជា ៤៤៥លានរៀល។

មានប្រសាសន៍បន្ថែមក្នុងឱកាសនោះ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត បានគូសបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីមួយថែមទៀត ក្រោមការអភិវឌ្ឍ និងជាគម្រោងអាទិភាពរបស់រដ្ឋបាលឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ លើគ្រប់វិស័យ រួមទាំងការផ្តល់សេវាសាធារណៈ ការអន្តរាគមន៍ ឆ្លើយតបរាល់សំណូមពរប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ ស្របទៅនឹងគោនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ កំណត់យកអាទិភាពទាំង ៥ជាគន្លឹះ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនិងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ៗនៃការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ផ្លូវ និងស្ពានថ្មីនេះដើរតួនាទីយ៉ាងសំខាន់ប្រកបដោយយុទ្ធសាស្រ្តក្នុងការធ្វើដំណើរ ការដឹកជញ្ជូន និងចរាចរណ៍បែងចែកកសិផលក៏ដូចជាទំនិញគ្រប់ប្រភេទក្នុងខេត្ត។ លើសពីនេះផ្លូវមួយខ្សែនេះមិនត្រឹមតែបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ជីវភាព និងកាត់បន្ថយចំណាយទៀតផង។ ទន្ទឹមនេះប្រព័ន្ធផ្លូវគមនាគមន៍ជនបទមួយនេះ នឹងរួមចំណែកបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយសមធម៌ និងបរិយាប័ន្ន ក្នុងលំហូរនៃធាតុចូល និងធាតុចេញរបស់តំបន់ជនបទ និងបម្រើដោយផ្ទាល់នូវសកម្មភាពសេដ្ឋកិច្ចសង្គម។ ម្យ៉ាងទៀតកំពុងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនគ្រប់ច្រកល្ហក គ្រប់រដូវកាល និងសម្រួលគ្រប់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបង្ខិតទីជនបទឱ្យជិតគ្នា និងទីប្រជុំជន។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចងចាំជានិច្ច និងត្រូវចូលរួមថែរក្សាការពារ សន្តិភាពឱ្យឋិតថេរជាអមតៈដើម្បីប្រើប្រាស់បានយូរអង្វែង កុំដឹកលើសទម្ងន់ ពិសេសដឹកជញ្ជូនលើសទម្ងន់លើផ្លូវនៅពេលសើម កុំប្រើប្រាស់យានយន្ត កងដែកច្រវ៉ាក់ផ្ទាល់លើផ្លូវស្ពាន និងកុំចាក់ដីហៀរលើផ្លូវ ឬលុបប្រឡាយអមផ្លូវ ដោយមិនបានដាក់លូ។

ក្នុងនោះដែរឯកឧត្តម គង់ គឹមនី ក៏បានផ្តល់នូវថវិកា ជូនដល់សិស្សានុសិស្សចំនួន ១៧០នាក់ ដោយម្នាក់ៗទទួលបាន ៥ពាន់រៀលផងដែរ។ ៕

អត្ថបទដែលជាប់ទាក់ទង