**លោក ត្រាំ នឹងបញ្ជាឲ្យរៀបចំមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍ នៅឯពន្ធនាគារ Guantanamo Bay សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ ៣០ ០០០នាក់**ក្រុមហ៊ុន OpenAI៖ ក្រុមហ៊ុនចិន កំពុងព្យាយាម ចម្លងគំរូបញ្ញាសិប្បនិម្មិត ឬហៅកាត់ថា AI កម្រិតខ្ពស់របស់ខ្លួន**ថៃ នាំចេញអង្ករជិត ១០លានតោន ក្នុងឆ្នាំ២០២៤ ខណៈនេះជាចំនួនខ្ពស់បំផុត ក្នុងរយៈពេល៦ឆ្នាំ**មជ្ឈមណ្ឌលថែទាំសុខភាព សម្រាប់ជនភៀសខ្លួនរាប់ម៉ឺននាក់ នៅតាមព្រំដែនថៃ និងមីយ៉ាន់ម៉ា ត្រូវបង្ខំចិត្តបិទទ្វារ បន្ទាប់ពីអាមេរិក បង្កកជំនួយ**ថៃរំពឹងថានឹងបញ្ចប់បណ្តាញផ្លូវដែកល្បឿនលឿនដំបូងរបស់ខ្លួន ដែលតភ្ជាប់ទៅកាន់ប្រទេសចិន នៅឆ្នាំ២០៣០**សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ៥២៧នាក់ នៅជប៉ុន បានស្លាប់ដោយសារការធ្វើអត្តឃាតកាលពីឆ្នាំមុន**ទេសរដ្ឋមន្រ្តី គន់ គីម ជំរុញអាជ្ញាធរខេត្តកំពង់ធំបន្តតាមដាន និងអន្តរាគមន៍ទឹក ខណៈស្រែប្រាំងជិត៤ពាន់ហិកតាត្រូវបានសង្គ្រោះ**អេហ្ស៊ីប នឹងមិនចូលរួមក្នុងផែនការជម្លៀសប្រជាជនប៉ាឡេស្ទីនទេ ដោយចាត់ទុកថា វាជាអំពើ «អយុត្តិធម៌»**ពិភពលោករួមគ្នាអបអរសាទរឆ្នាំថ្មីចិន! ការផ្សព្វផ្សាយកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្កើតកំណត់ត្រាថ្មីម្តងទៀត**ប្រធានធនាគារពិភពលោក ថាការបង្កើនលទ្ធភាពទទួលបានអគ្គិសនី ជាគន្លឹះក្នុងការផ្តល់ផលលាភ ប្រជាសាស្រ្ត ក្នុងទ្វីបអាហ្រ្វិក**ជប៉ុន-អាមេរិក កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃគម្រោងរៀបចំជំនួបមួយរវាងនាយករដ្ឋមន្ត្រី Shigeru Ishiba ជាមួយប្រធានាធិបតីអាមេរិក Donald Trump**យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង បុកគ្នាជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក Black Hawk នៅកណ្ដាលអាកាស ហើយបានធ្លាក់ចូលទន្លេ Potomac**កម្ពុជា-អង់គ្លេស ប្តេជ្ញាពង្រឹង ពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី**អភិបាលខេត្តបន្ទាយមានជ័យ៖ អំពើជួញដូរមនុស្ស គឺជាការរំលោភបំពានដ៏ធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន**បណ្តេញជនជាតិវៀតណាម ៨២នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**បទវិភាគ៖បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមិនត្រឹមតែជារបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏ជារបស់ពិភពលោកទាំងមូលផងដែរ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការផ្តល់សេវាថ្កោលទោសនៅទីតាំងបណ្តោះអាសន្នក្នុងសណ្ឋាគារកាំបូឌីយ៉ាណា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់ដោយជនជាតិចិន, ឧក្រិដ្ឋជន២នាក់ ត្រូវបានចាប់ខ្លួន និងសង្គ្រោះជនរងគ្រោះម្នាក់**ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញាធរខេត្ត ក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធបន្តយកចិត្តទុកដាក់ទៅលើការបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ រាជរដ្ឋាភិបាល យកចិត្តទុកកដាក់ពីស្ថានភាពជីវភាពរស់នៅ ការអាស្រ័យផលនិងបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់៣

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំការងារប្រចាំខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកអំពីអនុសាសន៍ចំនួន ១៧​ចំនុច​ ដែលបានលើកឡើង​សម្រាប់ អង្គភាពផ្តល់សេវាសាធារណៈក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។

​ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ​ជំរុញអោយបន្តប្រុងប្រយ័ត្ន នូវបញ្ហាជំងឺគ្រុនឈាមដែលកំពុងនៅជាការប្រឈម ដែលត្រូវបន្តយុទ្ធនាការទប់ស្កាត់ការចម្លងជំងឺនេះ និងផ្សព្វផ្សាយវិធីបង្ការការពារការឆ្លងរាលដាលជូនប្រជាពលរដ្ឋតាមសហគមន៍។​ ចំពោះបញ្ហាជំងឺគ្រុនចាញ់ នៅគ្រប់បណ្តារាជធានី-ខេត្ត ត្រូវព្យាយាមកាត់ផ្តាច់ខ្សែចង្វាក់ចម្លងនៃជំងឺ ដើម្បីឈានទភលុបបំបាត់ឱ្យអស់ក្នុងឆ្នាំ២០២៥ខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី រំលឹកឱ្យមន្រ្តីជំនាញត្រួតពិនិត្យឱ្យបានច្បាស់លាស់ក្នុងការរៀបចំដើម្បីដាក់ស្នើមេដាយជូនមន្រ្តីដែលមានស្នាដៃកន្លងមក​ ដែលជាការលើកទឹកចិត្តបន្ថែមទៀត ក្នុងការខិតខំរបស់គាត់ក្នុងទំនួលខុសត្រូវដែលជាគំរូ។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ឱកាសឱ្យប្រធានអង្គភាព ប្រធាននាយកដ្ឋានថ្នាក់កណ្តាល លើកឡើងនៃការអនុវត្តតាមគន្លឹះសំខាន់ៗ ដែលជាជំនួយស្មារតីដំណោះស្រាយលើបញ្ហាប្រឈមនានាកន្លងមក ជាពិសេសឱ្យមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ធ្វើការផលិតចេញសារអប់រំសុខភាពទាក់ទងនឹងគ្រឿងស្រវឹង​ ជំងឺឆ្លង ជំងឺមិនឆ្លង អោយបានច្រើនថែមទៀត ក្នុងការត្រៀមលក្ខណៈទាន់ពេលវេលា​ទៅនឹងសភាពការណ៍ ដើម្បីធ្វើការផ្សព្វផ្សាយក្នុងប្រព័ន្ធព័ត៌មាននានា។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត៕

អត្ថបទដែលជាប់ទាក់ទង