**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀន ត្រូវអនុវត្ដឲ្យមានតម្លាភាព ត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងបញ្ជាក់ច្បាស់ថា សំណុំរឿងគ្រឿងញៀន ត្រូវអនុវត្ដឲ្យមានតម្លាភាព ត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ។

ការថ្លែងបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ធ្វើឡើងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការសំខាន់ចំនួន ២ ដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ នៅព្រះរាជាណាចក្រកម្ពុជា ។ យុទ្ធនាការទាំង ២ នោះរួមមាន៖ (១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)-យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បញ្ជាក់បែបនេះថា «រឿងក្តីគ្រឿងញៀនេះ បញ្ជូនមក៥នាក់ ដោះលែង៣នាក់ ចោទប្រកាន់ ២នាក់ ចោទប្រកាន់ពីបទអ្វី យើងនឹងឆែកព័ត៌មាននេះគ្រប់គ្នា។ ដល់ដំណាក់កាល ជំនុំជម្រះ ត្រូវកាត់ក្តីដាក់ពន្ធនាគារប៉ុន្មានឆ្នាំ ហេតុអ្វី? សម្រេចឱ្យរួចខ្លួនប៉ុន្មាននាក់ ហេតុអ្វីឱ្យរួចខ្លួន? សំណុំរឿងគ្រឿងញៀនត្រូវអនុវត្ដយ៉ាងម៉ឺងម៉ាត់ដាច់ខាត ករណីគ្រឿងញៀន៖ ជាបញ្ហាសន្តិសុខ ជាពិសេសបញ្ហាគ្រឿងញៀន គឺស្ថិតនៅក្នុងវិធានការគន្លឹះទី៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចបានប្រកាសដាក់ចេញនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លើកទី១។ នេះវាគឺជាគំនិត មិនត្រឹមតែបង្កគ្រោះថ្នាក់ប្រជាជន សន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាបំផ្លាញធនធានមនុស្សនៅកម្ពុជា។ អ្វីដែលក្រសួងអាចធ្វើបាន គឺសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ត្រូវរៀបចំនូវសេចក្តីប្រកាសព័ត៌មាន ដើម្បីបង្ហាញពីតម្លាភាព នៅក្នុងចំណាត់ការរឿងក្តីគ្រឿងញៀន នៅគ្រប់ដំណាក់កាលទាំងអស់នៃនីតិវិធី ទាំងនៅដំណាក់កាលអយ្យការ ទាំងនៅដំណាក់កាលស៊ើបសួរ ទាំងនៅដំណាក់កាលជម្រះ។ (ឧទាហរណ៍) ឥលូវ គ្រឿងញៀនចាប់ពីកម្រិតណាមួយទៅ ដែលនឹងឯកភាពជាមួយអាជ្ញាធរជាតិថាពេលដែលបញ្ជូនមកដល់ព្រះរាជអាជ្ញា ពេលដែលព្រះរាជអាជ្ញាកាន់រឿងក្តីហ្នឹង ពេលដែលគាត់ចាត់ការចោទប្រកាន់ ឬក៏យ៉ាងម៉េច សុំឱ្យគាត់ធ្វើសេចក្តីប្រកាសព័ត៌មានមួយ ថារឿងក្តីគ្រឿងញៀនេះ បញ្ជូនមក៥នាក់ ដោះលែង៣នាក់ ចោទប្រកាន់ ២នាក់ ពីបទអ្វី យើងនឹងឆែកព័ត៌មាននេះគ្រប់គ្នា។ ដល់ដំណាក់កាល ជំនុំជម្រះ ត្រូវកាត់ក្តីដាក់ពន្ធនាគារប៉ុន្មានឆ្នាំ ហេតុអ្វី? សម្រេចឱ្យរួចខ្លួនប៉ុន្មាននាក់ ហេតុអ្វីឱ្យរួចខ្លួន?» ៕

អត្ថបទដែលជាប់ទាក់ទង