សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថ្លៃព្យាបាលដល់ស្ត្រីម្នាក់ មានបញ្ហាត្បៀតប្រឹសបេះដូងខាងឆ្វេងធ្ងន់ធ្ងរ
ភ្នំពេញ៖ ប្អូនស្រី ស៊ុយ ស្រីលក្ខណ៍ អាយុ 30 ឆ្នាំ មានអាការៈហត់និង ញរ័ដើមទ្រូងជាប្រចាំ ។ ក្រោយធ្វើការពិនិត្យនៅមជ្ឍមណ្ឌលជំងឺបេះដូង និងមនុស្សចាស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រុមគ្រូពេទ្យបានរកឃើញថា ប្អូនស្រីមានបញ្ហាត្បៀតប្រឹសបេះដូងខាងឆ្វេងធ្ងន់ធ្ងរ (Severe mitral valve stenosis) ។
ដោយចិត្តមេត្តាប្រកបដោយទឹកចិត្តសប្បុរសពីសំណាក់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ធ្វើការព្យាបាលជំងឺប្អូនស្រីដោយយកចិត្តទុកដាក់។
ក្រោយពីទទួលបានការព្យាបាលរួចមក ប្អូនស្រីបានធូរស្បើយ និងមានសុខភាពប្រសើរឡើង ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងការគោរពអរគុណចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។
រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងថ្លៃអាហារ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។