**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤

បទអន្តរាគមន៍ចំនួន១៦ ត្រូវបានលើកយកមកបង្ហាញជូន អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ

ភ្នំពេញ៖ នៅក្នុងរយៈពេល២ថ្ងៃ (២៨-២៩ កុម្ភៈ ឆ្នាំ២០២៣) នៃពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានបទអន្តរាគមន៍ចំនួន១៦ ត្រូវបានលើកយកធ្វើបទបង្ហាញជូនអង្គសន្និបាត ពីសំណាក់ថ្នាក់ដឹកនាំតំណាងអគ្គនាយកដ្ឋាន វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តំណាងកំពង់ផែស្វយ័តទាំងពីរ និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី/ខេត្ត ទាំង២៥ ដែលរួមមានដូចជា៖

១. សមិទ្ធផលការងារពង្រឹងគុណភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដោយតំណាងអគ្គនាយកដ្ឋានសាធារណការ
២. សមិទ្ធផលការងារអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
៣. សមិទ្ធផលការងារគ្រប់គ្រងបច្ចេកទេស ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស
៤. វឌ្ឍនភាពការងារធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើង និងអភិវឌ្ឍខ្សែរថភ្លើងធុនស្រាលនៅកម្ពុជា ដោយតំណាងនាយកដ្ឋានផ្លូវដែក

៥. សមិទ្ធផលការងារដឹកជញ្ជូនផ្លូវគោក ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
៦. សមិទ្ធផលការងារភស្តុភារកម្ម ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម
៧. សមិទ្ធផលការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
៨. សមិទ្ធផលការងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយអ្នកតំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.)
៩. សមិទ្ធផលការងាររបស់កំពង់ផែស្វយ័តភ្នំពេញ ដោយអ្នកតំណាងកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.)

១០. បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី១ រួមមាន ខេត្តព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លើប្រធានបទ ស្ថានីយជញ្ជីងថ្លឹងយានយន្ត យានដ្ឋានជួសជុលកែច្នៃតម្លើងយានយន្ត និងលំហូរការងារ (Process Mapping)
១១. បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី២ រួមមាន ខេត្តកំពង់ស្ពឺ កំពត កែប ព្រះសីហនុ និងកោះកុង ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប លើប្រធានបទ គុណភាពការងាររដ្ឋបាល និង គុណភាពហេដ្ឋារចនាសម្ព័ន្ធ
១២. បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី៣ រួមមាន ខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ប៉ែលិន និងឧត្តរមានជ័យ ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន លើប្រធានបទ ការអភិវឌ្ឍធនធានមនុស្ស និង ទំនាក់ទំនងរវាងមន្ត្រីនិងថ្នាក់ដឹកនាំ

១៣. បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី៤ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រៃវែង តាកែវ និងកំពង់ឆ្នាំង ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល លើប្រធានបទ បច្ចេកវិទ្យាឌីជីថល កម្មវិធី Road Care App ប្រព័ន្ធចុះបញ្ជីយានយន្ត ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងសេវាសាធារណៈ
១៤. សមិទ្ធផលការងារអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
១៥. សមិទ្ធផលការងារបណ្តុះបណ្តាលធនធានមនុស្ស ដោយលោកនាយករង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។
១៦. លទ្ធផលនៃការអនុវត្តការងាររបស់ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយលោកប្រធានលេខាធិការដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកយកនូវសំណូមពរ និងបញ្ហាប្រឈមនានាពីគ្រប់អង្គភាពដែលបានលើកឡើងនៅក្នុងបទអន្តរាគមន៍ មកធ្វើការជជែកពិភាក្សាស្វែងរកដំណោះស្រាយ និងបានផ្តល់ជាអនុសាសន៍ដល់សមាជិកសមាជិកា ដើម្បីយកទៅអនុវត្តតាមតួនាទី និងភារកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងគណនេយ្យភាព ស្របតាមផែនការកំណែទម្រង់ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជា សេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការអាទិភាពគន្លឹះផ្សេងៗ ក្នុងការបន្តអភិវឌ្ឍន៍ និងកែលម្អជា បន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីប្រែក្លាយទៅជាប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយដែលបម្រើឱ្យការតភ្ជាប់ផ្ទៃ ក្នុងប្រទេសផង និងពង្រីកសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោកប្រកបដោយគុណភាព ធានាឱ្យបាននូវការកាត់បន្ថយពេលវេលា និងចំណាយដឹកជញ្ជូន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់ តែល្អប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង