គណៈប្រតិភូស្ថានទូតថៃ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
ភ្នំពេញ៖ គណៈប្រតិភូស្ថានទូតព្រះរាជាណាចក្រថៃ ដឹកនាំដោយលោកស្រី Jiranun Wongmogkol ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃប្រចាំកម្ពុជា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។