**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

ឯកឧត្តម ប៊ុន ហ៊ាន ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការធ្វើបច្ចុប្បន្នកម្ម​ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤​ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ​ក្រសួងធនធានទឹក និងឧតុនិយម ​បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៧ របស់អនុគណៈកម្មការរៀបចំតាក់តែង និង​ធ្វើបច្ចុប្បន្នកម្មគោលនយោបាយ ផែនការយុទ្ធសាស្ត្រ​ ផែនការសកម្មភាពពាក់ព័ន្ធនឹងវិស័យធនធានទឹក និង​ឧតុនិយម។

សូមជម្រាបថា កិច្ចប្រជុំលើកទី៧ នេះ​ មានការចូលរួមពីឯកឧត្តមអគ្គនាយកកិច្ចការរដ្ឋបាល ទីប្រឹក្សា​ក្រសួង ប្រធាននាយកដ្ឋាន និងមន្ត្រីដែលជាសមាជិកអនុគណៈកម្មការ យោងតាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តមរដ្ឋមន្ត្រី​ក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ៥ឆ្នាំ២០២៤-២០២៨ លើវិស័យធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍​លើវិស័យ​ធន​ធាន​ទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ២០២៤-២០២៨ ដោយបានបែងចែកជា ៤ជំពូក៖ ជំពូកទី១៖ សមិទ្ធផលស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម​ រយៈពេល ៥ឆ្នាំ ២០១៩-២០២៣ ជំពូកទី២៖ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ​២០២៤-២០២៨ ជំពូកទី៣៖ ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ២០២៤-២០២៨ ជំពូកទី៤៖ សេចក្តីសន្និដ្ឋាន និងអនុសាសន៍សម្រាប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក​​និង​ឧតុនិយម រយៈពេល ៥ឆ្នាំ២០២៤-២០២៨។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ​អង្គប្រជុំ​បាន​ពិភាក្សាគ្នាយ៉ាងលម្អិតអំពីសេចក្តីព្រាងនេះ នូវទិន្នន័យ មាតិកា អត្ថន័យ អក្ខរាវិរុទ្ធ ការប្រើប្រាស់ពាក្យ មាន​ការកែតម្រូវទៅលើខ្លឹមសារ ដើម្បីឱ្យបានច្បាស់លាស់ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឱ្យស្របទៅ​នឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងទៀតថា​ សេចក្តីព្រាងនេះ​​ គ្រោងនឹងបញ្ចប់នៅក្នុងដើមខែមីនា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ដើម្បីដាក់ជូនឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យ សម្រេច និងចុះហត្ថលេខា ៕

អត្ថបទដែលជាប់ទាក់ទង