**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន

ស្នងការរាជធានីភ្នំពេញ ហៅបុរសម្នាក់ដែលមិនសុខចិត្តរឿងផ្លុំរកជាតិអាកុលមកពន្យល់ និងធ្វើកិច្ចសន្យា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានហៅបុរសម្នាក់មកសួរនាំ និងពន្យល់ពីឧបករណ៍ស្វែងរកជាតិអាកុល ក្រោយបុរសរូបនេះមិនសុខចិត្តចំពោះលទ្ធផលដែល រកឃើញថាគាត់មានជាតិអាកុល ខណៈគាត់មិនបានហូបគ្រឿងស្រវឹងនោះ។

បុរសរូបនេះ ដោយសារមិនសុខចិត្តជាមួយលទ្ធផលបង្ហាញពីការរកឃើញជាតិអាកុល និងតម្រូវឲ្យបង់ផាកពិន័យចំនួន៤០ម៉ឺនរៀល កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ គាត់បានកាន់ធូបមួយបាច់ចង់បបួលសមត្ថកិច្ចស្បថ ដោយសារគាត់នៅតែអះអាងថា ពិតជាមិនបានផឹកស្រាមែន ហេតុអីម៉ាស៊ីស្វែងរកជាតិអាកុលរកឃើញគាត់មានអាកុល។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយមានករណីបុរសម្នាក់កើតទុក្ខមិនសុខចិត្តថាខ្លួនមិនបានទទួលទានគ្រឿងស្រវឹង បែរជាមន្រ្តីជំនាញចរាចរណ៍ធ្វើតេស្តលទ្ធផល ជាតិស្រវឹង ០.៣៣mg/L ផាកពិន័យប្រាក់ ៤០ម៉ឺនរៀល នៅខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងថែមទាំងចោទប្រកាន់មន្រ្តីជំនាញអនុវត្តច្បាប់បានកែច្នៃម៉ាស៊ីនតេស្តជាតិស្រវឹង ដើម្បីផាកពិន័យយក ប្រាក់គាត់, ឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ ស្នងការរងទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើស្រាវជ្រាវលើករណីនេះជាបន្ទាន់។

នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចក៏បានកោះហៅអ្នកបើករថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-9617 ឈ្មោះ ខេង សុជាតិ អាយុ៣៨ឆ្នាំ ចូលមកសួរនាំនៅកន្លែងធ្វើការរបស់ សមត្ថកិច្ចខណ្ឌព្រែកព្នៅ។

នៅពេលនោះសមត្ថកិច្ច ក៏បានពន្យល់ពីការប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងដោយម៉ាស៊ីននោះផលិតនៅក្នុងប្រទេសអូស្រ្តាលី ត្រូវបានដាក់ឱ្យប្រើប្រាស់តាមផ្លូវច្បាប់និងមានការត្រួតពិនិត្យបច្ចេកទេសស្តង់ដាត្រឹមត្រូវដោយ ទទួលស្គាល់តាមរបៀបរបបស្តង់ដាប្រតិបត្តិ (standard operation procedure) ហៅកាត់ (SOP) ដោយមន្រ្តីអ្នកអនុវត្តច្បាប់នៅគោលដៅមិនអាចកែច្នៃម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងនេះបានឡើយ។

ម៉ាស៊ីននេះត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការទូទាំងប្រទេស សម្រាប់ធ្វើតេស្តជាតិស្រវឹង ហើយជាទូទៅម៉ាស៊ីននេះបើធ្វើតេស្តឃើញលទ្ធផលជាតិស្រវឹង គឺឃើញហើយបើគ្មានជាតិស្រវឹងគឺគ្មាន។

មិនតែប៉ុណ្ណោះបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ក៏គេប្រើប្រាស់ម៉ាស៊ីននេះផងដែរ។ អ្វីដែលជាការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹងនៅរយៈពេលជាង០១ខែមកនេះ ដែលសមត្ថកិច្ចចុះអនុវត្តតាម បទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង គឺមិនមានបាតុភាពតវ៉ារបស់ប្រជាពលរដ្ឋអ្នកធ្វើតេស្តរកឃើញជាតិស្រវឹង ទៅលើការប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តជាតិ ស្រវឹងនេះទេ។

ប៉ុន្តែក្នុងករណីដែលឈ្មោះ ខេង សុជាតិ អ្នកបើករថយន្ត LEXUS RX330 កើតទុក្ខមិនសុខចិត្តលើការអុវត្តច្បាប់ចំពោះខ្លួន សូមធ្វើការប្តឹងរកយុត្តិធម៌មកប្រធានអង្គភាពរឺទៅតុលាការពីព្រោះសមត្ថកិច្ចអនុវត្ត ទៅតាមជំនាញ លទ្ធផលម៉ាស៊ីន ធ្វើតេស្តស្តង់ដាហើយរកឃើញជាតិស្រវឹង0.33mg/L ដែលត្រូវផាកពិន័យ៤០ម៉ឺនរៀលតាមច្បាប់ និងក៏បានណែនាំ ដោយមិនត្រូវសម្ភាសន៍ជាមួយអ្នកសារព័ត៌មានចោទប្រកាន់គ្មានមូលដ្ឋាន បង្កប៉ះពាល់ កិត្តិយសអង្គភាពនិងមន្រ្តីសមត្ថកិច្ចអនុវត្តច្បាប់ និងថែមទាំងធ្វើឱ្យបាត់បង់ជំនឿរបស់ប្រជាពលរដ្ឋមកលើសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចអនុវត្តច្បាប់ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

ជាក់ស្តែងក្នុងរយៈពេល០១ខែក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹងនៅពេលយប់គឺសង្កេតឃើញថាអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឲ្យកត់សម្គាល់ផងដែរ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនិងពិនិត្យជាតិស្រវឹង នៅគោលដៅខាងមុខផ្សារព្រែកព្នៅ សមត្ថកិច្ចពិនិត្យយានយន្តសរុប៦៦គ្រឿង (រថយន្ត៤៥គ្រឿង, ម៉ូតូ២១គ្រឿ) ក្នុងចំណោមយានយន្តទាំងនេះសមត្ថកិច្ចពិនិត្យធ្វើតេស្តចំពោះអ្នកបើកបរយានយន្តគឺមានអ្នកបើកក្រោមឥទ្ធិពលជាតិស្រវឹងសរុប០៦គ្រឿងប៉ុណ្ណោះ (រថយន្ត០១គ្រឿង, ម៉ូតូ០៥គ្រឿង)៕

អត្ថបទដែលជាប់ទាក់ទង