រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការកណ្តាលសមាគមមន្ត្រីរាជការក្រសួងផែនការ (ស.ម.រ.ផក.) អាណត្តិទី៤
ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការកណ្តាលសមាគមមន្ត្រីរាជការក្រសួងផែនការ (ស.ម.រ.ផក.) អាណត្តិទី៤ និងពិធីបិទមហាសន្និបាត (ស.ម.រ.ផក.)។
គួររំលឹកផងដែរថា សមាគមមន្ត្រីរាជការក្រសួងផែនការ (ស.ម.រ.ផក.) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ ២០២៤ នេះ មានអាយុកាល ១៧ឆ្នាំ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រាលទុក្ខលំបាករបស់មន្ត្រីរាជការក្រសួងផែនការ តាមរយៈការឧបត្ថម្ភ និងការចុះសួរសុខទុក្ខផ្ទាល់ដល់លំនៅដ្ឋានរបស់មន្ត្រីរាជការដែលជួបការលំបាក ជួបគ្រោះអកុសល មានជំងឺផ្សេងៗ និងទទួលមរណភាពជាដើម។
មានមតិសំណេះសំណាលក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី ប៊ិន ត្រឈៃ បានធ្វើការកោតសរសើរនិងលើកទឹកចិត្ត ដល់ (ស.ម.រ.ផក.) ឱ្យបន្តអនុវត្តការងារក្នុងតួនាទីនិងភារកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត ព្រមទាំងការគិតគូរបន្ថែមនូវអត្ថប្រយោជន៍ ដែលមន្ត្រីរាជការទទួលបានពីការចូលរួមជាមួយ (ស.ម.រ.ផក.) ៕