បណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានកិច្ចប្រជុំ គណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានពិភាក្សា និងផ្ដល់យោបល់លើការដាក់ដំណើការតុលាការពាណិជ្ជកម្ម នៅកម្ពុជា។
កិច្ចពិភាក្សាខាងលើក៏មានការចូលរួមពី ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្មក្រសួងយុត្តិធម៌ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកគណៈកម្មការ និងសមាជិកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ (ZOOM) ប្រមាណជាង ៣៤នាក់ ៕