**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ

សម្ដេចធិបតី កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃ ដែលបានពុះពារប្រកបដោយឆន្ទៈ នូវបេសកកម្មបម្រើបុព្វហេតុជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃ ដែលបានពុះពារប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តមោះមុត រួបរួមគ្នាបំពេញបេសកកម្មបម្រើបុព្វហេតុជាតិ និងប្រជាជន។

តាមរយៈសេចក្ដីប្រកាសលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃគ្រប់លំដាប់ថ្នាក់ ដែលបានពុះពារប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តមោះមុត រួបរួមគ្នាបំពេញបេសកកម្មបម្រើបុព្វហេតុជាតិ និងប្រជាជន ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ។

ជាមួយនឹងការអបអរសាទរចំពោះសមិទ្ធផល សម្រេចបានក្នុងឆ្នាំ២០២៣ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួន ជាពិសេសបន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែសកម្មថែមទៀត ក្នុងនោះ៖

១-ត្រូវបន្តយកចិត្តទុកដាក់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យបានកាន់តែសកម្មផុលផុសនៅតាមមូលដ្ឋាន និងនៅតាមក្រសួង-ស្ថាប័ន។

២-ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបន្ទុករបស់សង្គម ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍។

៣-ត្រូវបន្តគ្រប់គ្រង ត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបឱ្យបានហ្មត់ចត់ល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន សំដៅថែរក្សាសន្តិសុខ និងសុវត្ថិភាព រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រយៈពេល ២ថ្ងៃ ដែលពិធីបើកសន្និបាតបានប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អង្គសន្និបាត មានកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយបានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង