ស័ង្កសី ១០០សន្លឹក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវ បានប្រគល់ជូនកងវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដើម្បីបន្តកសាងអង្គភាព
ភ្នំពេញ៖ លោកវរសេនីយ៍ឯក រោង សារឹម មេបញ្ជាការរង និងជាមេបញ្ជាការទិស៣ស្រុក តំបន់ប្រតិបត្តិការសឹករង បាត់ដំបង នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បាននាំយកស័ង្កសីជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និលោកជំទាវ ប្រគល់ជូនកងវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ដើម្បីសាងសង់ទីជម្រក និងផ្ទះបាយជូនដល់កងកម្លាំងកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន។
សូមបញ្ជាក់ថាដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និលោកជំទាវ បានផ្តល់អំណោយជាស័ង្កសីដល់តំបន់ប្រតិបត្តិការសឹករង បាត់ដំបងរក្សាទុកដើម្បីចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះមហន្តរាយផ្សេងៗ និងជួសជុល កសាងជំរំជម្រកសម្រាប់កងកម្លាំងកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនដែលមិនទាន់មានកន្លែងស្នាក់នៅសមរម្យ។
ក្នុងឱកាសនោះវរសេនីយ៍ឯក រោង សារឹម តំណាងឱ្យកងកម្លាំងកងវរសេនាតូចលេខ១ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង គ្រប់វេលា៕