**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

អភិបាលរងខេត្តកណ្ដាល ជួបពិភាក្សាការងារជាមួយប្រតិភូប្រៃសណីយ៍កម្ពុជា អំពីសេវាដឹកជញ្ជូន និងចែកចាយបញ្ញើប្រៃសណីយ៍

ភ្នំពេញ៖ លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូប្រៃសណីយ៍កម្ពុជា ដឹកនាំដោយលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា អំពីសេវាដឹកជញ្ជូន និងចែកចាយបញ្ញើប្រៃសណីយ៍ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ក្នុងជំនួបសម្ដែងការគួរសមនេះលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា៖ ប្រៃសណីយ៍កម្ពុជា គឺជាប្រតិបត្តិករជាតិដែលបានផ្តល់សេវាដឹកជញ្ជូនបញ្ញើកញ្ចប់អីវ៉ាន់ សេវាឆាប់រហ័ស (EMS) នៅក្នុងស្រុក និងក្រៅស្រុក ដែលទទួលបាននូវសុវត្ថិភាព និងលឿនរហ័សទាន់ចិត្ត។ បច្ចុប្បន្ន ប្រៃសណីយ៍កម្ពុជា មានទីតាំងចំនួន៣ ទូទាំងខេត្តកណ្តាល ដូចជា ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ព្រមទាំងបានចុះ (MOU) ជាមួយសាលាដំបូងខេត្តកណ្តាល ក្នុងការចែកដីការ តុលាការ និងលិខិតផ្សេងៗ នៅតាមក្រុង ស្រុក ទូទាំងខេត្តកណ្តាល។

លោកបានបន្តទៀតថា ប្រៃសណីយ៍កម្ពុជាជាសហគ្រាសសាធារណៈបម្រើ ដឹកជញ្ជូន និងចែកចាយបញ្ញើគ្រប់ប្រភេទ ទូទាំងប្រទេស និងអន្តរជាតិ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងសហភាពប្រៃសណីយ៍សកល (UPU) តាមតម្រូវការរបស់អតិថិជនគ្រប់លំដាប់ថ្នាក់ ជាតិសាសន៍ និងពណ៌សម្បុរ ហើយប្រៃសណីយ៍កម្ពុជាកំពុងបម្រើជូនក្រសួង មន្ទីរ ស្ថាប័នរាជរដ្ឋាភិបាល ក្រុមហ៊ុន ធនាគារ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។

លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានថ្នាក់ដឹកនាំប្រតិភូប្រៃសណីយ៍កម្ពុជា អញ្ជើញមកខេត្តកណ្តាល ក្នុងគោលបំណង ផ្សព្វផ្សាយអំពីសេវាដឹកជញ្ជូន និងចែកចាយបញ្ញើប្រៃសណីយ៍ នាឱកាសនេះ ។

លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បាន បន្តទៀតថា រដ្ឋបាលខេត្ត និងត្រៀមផ្តល់កិច្ចសហការល្អជាមួយប្រៃសណីយ៍កម្ពុជា សំដៅជំរុញអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ២០២២-២០៣៥ ដោយផ្តោតលើចក្ខុវិស័យ “ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ” ៕

អត្ថបទដែលជាប់ទាក់ទង