**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា

រដ្ឋមន្ត្រីក្រសួងធនធានទឹក ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Joseth Scheuer អ្នក​សម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំគ​ណៈប្រតិភូតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធនធាន​ទឹក និងឧតុនិយម។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណដល់លោក Joseth Scheuer អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិប្រចាំកម្ពុជា និងលោក លោកស្រីតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលតែងតែជួយគាំទ្រកម្ពុជា​លើវិស័យជលសាស្រ្ត និងឧតុនិយម ជាពិសេសគឺប្រព័ន្ធផ្ដល់ព័ត៌មាន​ទុកជាមុនសម្រាប់ប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូអង្គការសហប្រជាជាតិថា ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តអភិវឌ្ឍ និងពង្រឹងវិស័យជលសាស្រ្ត និងឧតុនិយម ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ទី១)ពន្លឿនការងារ CREWS លើប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងផ្តល់ដំណឹងជាមុននៅអាងស្ទឹងព្រែកត្នោត ស្ទឹងសែន និងស្ទឹងពោធិ៍សាត់ឱ្យមានសុក្រឹតភាព និងជួយស្ដារ និងសាងសង់ស្ថានីយដែលចាំបាច់ក្នុងគម្រោង ព្រមទាំងការធ្វើទំនើបកម្ម ទី២)ផ្តល់ហិរញ្ញប្បទានលើ​ការ​កែលម្អ ការថែទាំ និងការជួសជុលស្ថានីយស្វ័យប្រវត្តិ ប្រព័ន្ធរ៉ាដា និងរៀបចំប្រព័ន្ធផ្ដល់ព័ត៌មានទុកជាមុននៅទូទាំងប្រទេសកម្ពុជា ទី៣)​ពិនិត្យ​លទ្ធភាពកៀរគរថវិកាមកជាកញ្ចប់ធំមួយ ដើម្បីអនុវត្ដការងារ Early Warming for All (EW4ALL) ឱ្យមានប្រសិទ្ធភាព និងទី៤)បន្តផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីនៃនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បន្ថែមទៀតលើវិស័យជលសាស្រ្ត និងឧតុនិយម។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយមនាពេលកន្លងមក ក្រោមកិច្ចសហការជាមួយក្រុមការងារហានិភ័យពីអាកាសធាតុនិងប្រព័ន្ធប្រកាសអាសន្នជាមុន(CREWS) បានអនុវត្តគម្រោងមួយចំនួនដូចជា៖ ទី១)វគ្គបណ្តុះបណ្តាលមន្ត្រីនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ទី២)វគ្គបណ្តុះបណ្តាលពីការព្យាករធាតុអាកាស​ ផលប៉ះពាល់និងការផ្តល់ព័ត៌មានជាមុន ទី៣) ដំឡើង Software ប្រព័ន្ធ​គ្រប់គ្រងទិន្នន័យនៅលើ​ Server នាយកដ្ឋានជលសាស្ត្រ និងការងារ​ទន្លេ និងទី៤)កំពុងដំណើរការគម្រោងអភិវឌ្ឍប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងផ្តល់ដំណឹងជាមុននៅអាងស្ទឹងព្រែកត្នោត ស្ទឹងសែន និងស្ទឹងពោធិ៍សាត់។

តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ លោក Joseth Scheuer បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិនាពេលកន្លងមក និងបានគូសបញ្ជាក់ពីការបន្តជួយដល់វិស័យជលសាស្ត្រ និងឧតុនិយម ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព្យាករណ៍ និងការផ្តល់ដំណឹងជាមុន៕

អត្ថបទដែលជាប់ទាក់ទង