**ឧបនាយករដ្ឋមន្ដ្រី ស សុខា អបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការរៀបចំកម្មវិធីក្នុងក្របខណ្ឌ ឆ្នាំផ្លាស់ប្តូរកម្ពុជា-ចិន និង ឆ្នាំទស្សនាកម្ពុជា-ឥណ្ឌា**ក្រសួងធនធានទឹក ចេញផ្សយព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៣ ខែតុលា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីវឌ្ឍនភាពនៃការងារត្រៀមរៀបចំបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤**គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ណែនាំអភិបាលក្រុង ស្រុក កងកម្លាំងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ**IMF រក្សាការព្យាករណ៍កំណើនពិភពលោកឆ្នាំ២០២៤ ត្រឹម ៣.២% ព្រមានពីភាពតានតឹងភូមិសាស្ត្រនយោបាយ**ក្រសួងទេសចរណ៍ ចេញសេចក្តីបំភ្លឺពាក់ព័ន្ធគំនិតផ្តួចផ្តើម « Six countries, One destination»**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ យោធភូមិភាគទី៣**អរគុណ២៣ តុលា អរគុណសន្តិភាព!**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែតុលា**សម្តេចតេជោ បង្ហោះសារអបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤)**ក្រុមហ៊ុន Huawei បញ្ចេញប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ក្នុងស្រុក**ក្រុមហ៊ុនអាមេរិកបន្តស្វែងរកឱកាសវិនិយោគនៅក្នុងទីផ្សារចិន**រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ “ការកែទម្រង់រដ្ឋបាលសាធារណៈ” និង “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” គឺជាការងារអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល**រដ្ឋមន្ត្រីបរិស្ថាន៖ ភាពជាម្ចាស់រឹងមាំរបស់សហគមន៍អាចជួយបង្កើនជីវភាពមូលដ្ឋាននិងការពារធនធានធម្មជាតិភាពឱ្យគង់វង្សបាន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំក្រុមលេខាធិការកម្ពុជា-ថៃ ជាមួយលេខាធិការរងអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ**ឯកឧត្តម លី ច័ន្ទតុលា ដឹកនាំប្រតិភូគណៈមេធាវីយកគ្រឿងកិត្តិយសគណៈមេធាវី ប្រភេទភក្តីភាព ប្រគល់ជូនឯកឧត្តម សាយ បូរី ប្រធានគណៈមេធាវីអាណត្តិទី១ និងទី២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ**រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំផ្នែកគោនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ ២០២៥-២០២៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល**រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៥ របស់ WHO សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅហ្វីលីពីន**បណ្តាមេដឹកនាំ អំពាវនាវឱ្យពិភពលោកធ្វើសកម្មភាពបន្ទាន់ ដើម្បីប្រមូលថវិកា សម្រាប់យកមកបញ្ឈប់ ការបំផ្លិចបំផ្លាញ ធនធម្មជាតិ ដែលកើតមានឡើងយ៉ាងឆាប់រហ័ស

នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អញ្ជើញចូលរួមជូនដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញចូលរួមជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្ដម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី។ អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្ដមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម សុខ ចិន្តសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រី សំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងធ្វើឱ្យទំនាក់ ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ថ្នាក់ដឹកនាំ គ្រោងនឹងអនុម័តសេចក្តីថ្លែង ការណ៍ទីក្រុងម៉ែលប៊ន និងសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី។

ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្ដម អេនថូនី អាល់បានីស៊ី និងសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង ទ្វេភាគីបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង