**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា

ក្រសួងទេសចរណ៍​ រៀបចំវគ្គ​បណ្តុះបណ្តាល​អំពី​ និន្នាការ​ និងតម្រូវការ​ទេសចរ​មូស្លីម ដល់​ភាគីពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​ នៅគោលដៅ​ខេត្តព្រះសីហនុ​

ភ្នំពេញ៖ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម​ ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចូលរួម​ជាអធិបតី​ ក្នុង​វគ្គបណ្តុះបណ្តាលអំពី​និន្នាការ​ និង​តម្រូវការ​ ទេសចរមូស្លីម​ដល់​ភាគីពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​ ​ ក្នុងនោះ​ក៏មានការចូលរួម​ពីសំណាក់​ ឯកឧត្ដម​ ម៉ាង​ សុីណេត​ អភិបាល​រង​ តំណាង​​ឯកឧត្តម​ គួច​ ចំរេីន​ អភិបាល​ នៃគណៈអភិបាល​ខេត្តព្រះសីហនុ​, គណៈអុីមាំ​ខេត្តព្រះសីហនុ​, វិស័យឯកជន​នៃឧស្សាហកម្មទេសចរណ៍​ក្នុងតំបន់​ព្រះសីហនុ និងភាគី​ពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​ចំនួន​សរុបប្រមាណ​ ១១០នាក់​ នៅសណ្ឋាគារ Sea Breeze ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ ។

នាឱកាសនោះ​ ឯកឧត្តម​ ហោ សារុន បានឱ្យដឹងថា កម្ពុជា រង់ចាំទទួលនិងធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរគ្រប់ជាតិសាសន៍ទាំងអស់មកពីជុំវិញពិភពលោក ដូចពាក្យស្លោកមួយថា “កម្ពុជាស្វាគមន៍គ្រប់ភ្ញៀវទេសចរទាំងអស់”។ ក្នុងន័យនេះ ក្រសួងទេសចរណ៍តែងតែយកចិត្តទុកដាក់ស្វែងយល់ និងបំពេញតម្រូវការផ្សេងៗគ្នាតាមប្រភពទីផ្សារទេសចរណ៍នីមួយៗ ដែលក្នុងនោះ ទេសចរណ៍មូស្លីមក៏ជាប្រភពទីផ្សារ និងជាភ្ញៀវទេសចរ ដែលក្រសួងទេសចរណ៍តែងតែគិតគូរផងដែរ។

“វគ្គបណ្តុះបណ្តាលអំពីនិន្នាការ និងតម្រូវការទេសចរណ៍មូស្លីម” ដែលប្រារព្ធធ្វើឡើងនៅពេលនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀត ដែលក្រសួងទេសចរណ៍យកចិត្តទុកដាក់ក្នុងការបំពេញតម្រូវការ និងបង្កើនភាពទាក់ទាញនៅក្នុងចំណោមទីផ្សារទេសចរណ៍មូស្លីម ដើម្បីឆ្លើយតបទៅនឹងនិន្នាការ ក៏ដូចជាទំហំទីផ្សារទេសចរណ៍មូស្លីមដែលមានការកើនឡើងជាបន្តបន្ទាប់។

ការ​រៀបចំកម្មវិធីនេះឡេីងក្នុងមានបំណង​ចង់ឲ្យ​វិស័យឯកជន​ និងភាគី​ពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​បានយល់ដឹង​អំពី​តម្រូវការ​របស់​ភ្ញៀវមូស្លីម​ ដេីម្បី​ងាយស្រួល​ឲ្យ​មូលដ្ឋានអាជីវកម្មរបស់ពួកគាត់​ បានរៀបចំ​ទទួល​ បដិសណ្ឋារកិច្ច​ល្អប្រសេីរ​ ជូនដល់​ទេសចរ​មូស្លីម​ ជាពិសេសនៅ​ខេត្តព្រះសីហនុ​ មាន​ភ្ញៀវ​ឥណ្ឌូនេស៊ី​ ជាច្រេីន​ ដែលពួកគាត់មានតម្រូវការ​បែបមូស្លីម។

គួរបញ្ជាក់ផងថា​ និន្នាការនៃការធ្វើដំណើររបស់ភ្ញៀវទេសចរមូស្លីម យោងតាមទិន្នន័យរបស់ទីភ្នាក់ងារ Global Muslim Travel Index បានបង្ហាញថា ភ្ញៀវទេសចរមូស្លីមអន្តរជាតិមានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមុនវិបត្តិកូវីដ-១៩​ កាលពី​ឆ្នាំ២០១៩ មានចំនួន១៦០លាននាក់ និងក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិបត្តិកូវីដ-១៩ នេះឃើញថា៖ ក្នុងឆ្នាំ២០២៣ មានចំនួន ១៤០លាននាក់
និងតាមការព្យាករណ៍នឹងកើនឡើង ២៣០លាន នៅឆ្នាំ២០២៦​៕

អត្ថបទដែលជាប់ទាក់ទង