**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម ហេង សួរ បញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះកម្មការិនី

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជាអាទិភាពចំពោះកម្មការិនីនៅតាមរោងចក្រ-សហគ្រាសតាមរយៈគោលនយោបាយ និងសកម្មភាពនានាជាច្រើនដើម្បីធានាថាស្ត្រីក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាល និងត្រូវបានយកចិត្តទុកដាក់។

ថ្លែងក្នុងកម្មវិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ដែលរៀបចំធ្វើនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ពីការយកចិត្តទុកដាក់របស់សម្តេចធិបតីថា ការដាក់ចេញនូវកម្មវិធីបង្កើតមត្តេយ្យសហគមន៍ និងទារកដ្ឋាន គឺជាកិច្ចការងារអាទិភាពនិងចាំបាច់ដើម្បីជួយសម្រួលដល់ការលំបាករបស់កម្មការិនី និងការធានាបាននូវការមើលថែទាំត្រឹមត្រូវដល់កុមារដែលជាកូនរបស់កម្មការិនីឱ្យមានរបបអាហារត្រឹមត្រូវតាមស្តង់ដាសុខភាព កាយសម្បទាល្អ និងមានការជួយបង្រៀនកុមារឱ្យត្រឹមត្រូវតាមគរុកោសល្យសម្រាប់ចំណេះដឹងមូលដ្ឋាន ដើម្បីក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិនាថ្ងៃអនាគត។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកដល់អង្គពិធីដែលមានតំណាងសហជីពចូលរួមដែរថា ក្រោយការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាម សម្តេចបានជ្រើសរើសវេទិកាសាធារណៈលើកទី១ជាមួយកម្មករដែលវត្តមានច្រើនលើសលុបគឺជាស្ត្រី។ នេះហើយគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដើម្បីចុះសួរសុខទុក្ខផ្ទាល់ដើម្បីស្វែងយល់ពីផលនៃការអនុវត្តគោលនយបោយ។ មួយវិញទៀត ការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែលបានអនុញ្ញាតឱ្យកម្មករ កម្មការិនី ស្ត្រីជាបុគ្គលស្វ័យនិយោជន៍ បានសិក្សារៀនសូត្រដើម្បីមានជំនាញជាក់លាក់ រួមទាំងហ្វឹកហ្វឺនកូនជាងដែលជាការផ្តល់ឱកាសការងារជូនកម្មការិនីដែលមានបំណងបង្កើតមុខរបរថ្មី ឬជំនាញថ្មី ក៏សុទ្ធសឹងតែជាការគិតជាអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។

លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៅតែអនុវត្តគោលនយោបាយចំនួន១០ចំណុចបន្តពីអាណត្តិទី៦ដដែលដើម្បីបន្តរក្សាផលប្រយោជន៍ជូនកម្មការិនីដែលរួមមានការផ្តល់ប្រាក់ពិនិត្យសុខភាពតាំងពីមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ និងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន១២០%នៃប្រាក់ខែក្នុងអំឡុងពេល៣ខែនៃលំហែមាតុភាព រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ទាំងនេះហើយគឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាលចំពោះកម្មការិនីដែលជាឆ្អឹងខ្នងដ៏សំខាន់ក្នុងវិស័យការងារ៕

អត្ថបទដែលជាប់ទាក់ទង