ម៉ាឡេស៊ី មានអ្នកឆ្លងជំងឺគ្រុនឈាម ខ្ពស់បំផុតក្នុងកំណត់ត្រា ខណៈអ្នកជំងឺ ១៦នាក់បាត់បង់ជីវិត
គូឡាឡាំពួរ៖ ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសម៉ាឡេស៊ីមានការកើនឡើងនៃករណីជំងឺគ្រុនឈាមក្នុងសប្តាហ៍កន្លងទៅជាមួយនឹងចំនួនសរុបចំនួន ៣,៥៧២នាក់។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាចំនួននេះគឺជាការកើនឡើងជាង ៣,៤៨៣ករណីដែលបានកត់ត្រានៅក្នុងសប្តាហ៍មុន។
ការស្លាប់ចំនួន ០២នាក់ទៀតក៏ត្រូវបានកត់ត្រានៅក្នុងសប្តាហ៍មុនផងដែរ ដោយបន្ថែមចំនួនអ្នកស្លាប់សរុបចំនួន ១៦នាក់នៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងការស្លាប់ចំនួន ១៤នាក់នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងសុខាភិបាលបានបន្ថែមថាករណីចំនួនពីរនៃ Chikungunya ត្រូវបានកត់ត្រាក្នុងសប្តាហ៍មុន។
ប្រភព៖ Xinhua Net
ប្រែសម្រួលដោយ៖ ឡាយ លីហួ