**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ

សម្ដេចធិបតី៖ ពលរដ្ឋខ្មែរ នៅក្រៅប្រទេសបានយល់ និងឱ្យតម្លៃសន្ដិភាព នៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ បានចេញសារគាំទ្រចំណាត់ការ ដើម្បីរក្សាសុខសន្តិភាព និងធ្វើឱ្យពិភពលោក បានដឹងយ៉ាងច្បាស់ថា «ខ្មែរនៅទីណាក៏ដោយ ក៏នាំគ្នាយល់ពីតម្លៃសន្ដិភាព»។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួម និងបញ្ចេញមតិរបស់ពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ យ៉ាងច្រើនកុះករ គឺបានបង្ហាញពីកត្តាសុខសន្ដិភាព សិទ្ធិសេរីភាពរបស់កម្ពុជា។

សម្ដេចធិបតី មានប្រសាសន៍ថា នយោបាយ ឈ្នះ-ឈ្នះ គឺដើម្បីយើងអភិវឌ្ឍន៍ គឺសម្ដេចតេជោ និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន ហើយដឹកនាំរាជរដ្ឋាភិបាលជាង ៤០ឆ្នាំជាងនេះ ដែលយើងអាចបញ្ចប់សង្គ្រាមបាន។ អញ្ចឹង អ៊ុំ ពូ មីង ទៅសម្ដែងមតិគាំទ្រសន្ដិភាពនេះ គឺសំខាន់ណាស់ ជាសារមួយដ៏មានសារៈសំខាន់ អត់មានសន្ដិភាព គឺអត់មានអ្វីទាំងអស់។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ដថា អញ្ចឹងការបញ្ចេញសារគាំទ្រនូវការអភិវឌ្ឍន៍ប្រទេសសុខសន្ដិភាព គឺជាសារសំខាន់ ខ្ញុំ សូមអរគុណណាស់ ចំពោះការបញ្ចេញសារនេះ ឱ្យពិភពលោកបានដឹងថា ខ្មែរនៅទីណាក៏ដោយ ក៏នាំគ្នាយល់ពីតម្លៃសន្ដិភាព និងឱ្យតម្លៃសន្ដិភាព នៅក្នុងប្រទេសកណើតរបស់ខ្លួន។

លើសពីនេះ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានបន្ថែមថា ក្រុមប្រឆាំងបានធ្វើសកម្មភាពច្រើនណាស់ ញុះញង់ពលរដ្ឋធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល តែពលរដ្ឋដឹងច្បាស់ពីតម្លៃសន្តិភាព ស្ថេរភាពសង្គម ហើយមិនធ្វើតាមការញុះញង់របស់ខ្លួនឡើយ។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរដល់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ បានមកគាំទ្រស្វាគមន៍សម្ដេចនិងគណៈប្រតិភូប្រកបដោយភាពចាស់ទុំ នៃការយល់ដឹងនៃសិទ្ធិសេរីភាព មិនប្រើប្រាស់សកម្មភាព ឬពាក្យសម្ដីណាមួយ ដែលមិនសមរម្យឡើយ ៕

អត្ថបទដែលជាប់ទាក់ទង