ជាថ្មីម្ដងទៀត! សម្តេចធិបតីបញ្ជាក់ថា រាជធានីរបស់កម្ពុជា នឹងមិនរើចេញពីភ្នំពេញនោះឡើយ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជធានីរបស់កម្ពុជា ដែលជារដ្ឋបាលកណ្តាលរបស់ជាតិ នឹងមិនរើចេញពីភ្នំពេញនោះឡើយ ខណៈរាជរដ្ឋាភិបាលនឹងបន្តអភិវឌ្ឍន៍បន្ថែម។
សម្តេចមានប្រសាសន៍ថា ស្របពេលដែលប្រទេសខ្លះ ដូចជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានលើកទីក្រុងពីកន្លែងមួយ ទៅកន្លែងមួយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា គ្មានគម្រោងលើករាជធានីទៅណា ក្រៅភ្នំពេញនោះទេ។
ស្របជាមួយគ្នានេះ សម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏គ្មានគោលការណ៍ហាមឃាត់ប្រជាជននៅភ្នំពេញមិនឱ្យយកកូននោះទេ ហើយបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមានប្រមាណជាង២លាននាក់ ហើយនៅរយៈពេល១០ឆ្នាំទៀតប្រជាជនអាចនឹងកើនឡើងរហូតដល់២ទៅ៣លាននាក់៕