**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់កម្ពុជា និងផែនការការពារសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប**សម្ដេចតេជោ អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ**ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជួបប្រជុំពិភាក្សាការងារអំពីការគាំទ្រការអនុវត្តកម្មវិធីរដ្ឋាភិបាលឌីជីថលកម្ពុជា នៅគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភទំនុកបម្រុងការព្យាបាលលោកស្រី សឿន សំណាង ពលការិនីធ្វើការនៅប្រទេសថៃ ដែលជួបគ្រោះថ្នាក់បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដី**លោកជំទាវ ឡោក ខេង៖ ការបរិភោគអាហារកែច្នៃដែលភាគច្រើនមានជាតិស្ករ អំបិល និងខ្លាញ់មិនល្អកម្រិតខ្ពស់ ជាកត្តាហានិភ័យដែលអាចបង្កជាជំងឺមិនឆ្លង**គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) សម្រេចបាន ៨៨%**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញពិនិត្យដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ចាម**សម្តេច ឃួន សុដារី៖ សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូប**កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនោះឡើយ!**ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងធ្វើឡើងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយនៅលើទីតាំងចំនួន៦

សម្តេចធិបតី៖ អ្នកខ្លះគេថា កម្ពុជាទាញតែវិនិយោគមកពីប្រទេសចិន ខ្ញុំថាអត់ទេខ្ញុំដើរទាក់ម៉ូយគ្រប់កន្លែង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចមិនមែនស្វាគមន៍ តែវិនិយោគិនចិននោះទេ គឺស្វាគមន៍វិនិយោគិនគ្រប់ជាតិសាសន៍ទាំងអស់។

ការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

សម្តេចបានបញ្ជាក់ថា “អ្នកខ្លះគេថា កម្ពុជាគឺទាញតែវិនិយោគមកពីប្រទេសចិន ឬមួយពីប្រទេសណាមួយ ខ្ញុំថា អត់ទេខ្ញុំដើរទាក់ម៉ូយគ្រប់កន្លែង នរណាទៅក៏ខ្ញុំស្វាគមន៍ដែរ ខ្ញុំមិនថាជួប១០០(ក្រុមហ៊ុន) គេទៅទាំង១០០នោះទេ ជួប១០០ ទៅតែមួយ ឬទៅតែ២ ក៏ជាជោគជ័យដែរ ថ្ងៃក្រោយជួបថែមទៀតទៅថែមទៀត ទាញទៅថែមទៀត”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេល៦ខែមកនេះម៉ាក្រូសេដ្ឋកិច្ច យើងមានស្ថិរភាពប្រសើរ។ សម្តេចបានលើកឡើងថា កន្លងទៅមានការព្រួយបារម្ភថា រដ្ឋាភិបាលថ្មីអាចដឹកនាំបានឬអត់?
សម្តេចបានប្រកាសថា ចាប់តាំងពីរដ្ឋាភិបាលថ្មីចូលកាន់តំណែង គឺធានាបាននូវនិរន្តរភាពរដ្ឋបាល មិនមែនដូចការលើកឡើងរបស់អ្នកដទៃឡើយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាចដំណើរការបានដោយភាពកក់ក្តៅ។

សម្តេចបានបន្ថែមថា នៅក្នុង៦ខែមកនេះ ចាប់តាំងពីរដ្ឋាភិបាលថ្មីចូលកាន់តំណែង គម្រោងវិនិយោគដែល កម្ពជានទទួល មាន១៧២គម្រោងទាំងក្នុង និងក្រៅប្រទេស ដែលទំហំវិនិយោទុនប្រមាណជិត៤ពាន់លានដុល្លារ។សម្តេចបានបន្តថា គម្រោងនេះនឹងបង្កើតការងារ១៩ម៉ឺនកន្លងជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង