**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

សម្ដេចក្រឡាហោម ស ខេង អំពាវនាវឲ្យប្រជាពលរដ្ឋ រួមគ្នាប្រឆាំង ការធ្វើអាជីវកម្មលើសាសនា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា ការរើសអើង និងការបែងចែកក្នុងចំណោមប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដោយប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីជាតិតែមួយ ។

ការថ្លែងអំពាវនាវបែបនេះ ធ្វើឡើងនាថ្ងៃទី៤ ខែមីនា ក្នុងឱកាសដែលសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានាវត្ត មុនីរង្ស៊ីរតនារាម (ហៅវត្តម្រុំខាងជើង) សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

សម្តេច ស ខេង មានប្រសាសន៍ថា ទីវត្តអារាមនេះ មិនគ្រាន់តែជាកន្លែងដ៏មានសារៈសំខាន់សម្រាប់ពុទ្ធបរិស័ទគោរព បូជាធ្វើបុណ្យទានផ្សេងៗប៉ុណ្ណោះទេ តែក៏ជាកន្លែងតម្កល់ទុកឯកសារ គម្ពីរនានា ទាំងខាងអាណាចក្រ និងទាំងខាងពុទ្ធចក្រសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស។ ជាក់ស្តែង ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់អំពីការបន្តយកចិត្តទុកដាក់ និងខិតខំធ្វើឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ក្លាយជាមជ្ឈមណ្ឌលមួយនៃជីវភាពខាង ផ្នែកស្មារតី ដោយបញ្ញាបការអប់រំតាមរយៈវិស័យព្រះពុទ្ធសាសនា និងការបំផុសគំនិតឆ្នៃប្រឌិត ដើម្បីចូលរួមលើកស្ទួយសង្គមជាតិ។ ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ នៃការធ្វើសុខដុមជាតិសាសន៍ និងសាសនា តាមរយៈការប្រកាន់ខ្ជាប់ការគោរពសិទ្ធិ សេរីភាពខាងផ្នែកជំនឿសាសនា និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងទៀតក្នុង ព្រះរាជាណាចក្រកម្ពុជា។ វិស័យសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ដោយរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ និងការបង្ក លក្ខណៈអំណោយផលដល់ការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព តាមរយៈការ បណ្តុះផ្នត់គំនិតវិជ្ជមាន និងការចែករំលែក ជួយគ្នាទៅមក ក្នុងនាមជាពលរដ្ឋគំរូ។

សម្តេចក្រឡាហោម ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឱកាសដ៏ថ្លៃថ្លានេះ ចូលរួមនូវមតិយោបល់ជាអនុសាសន៍សំខាន់ៗមួយចំនួន៖ សូមចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ និងធ្វើប្រណិប័តន៍ខាងផ្លូវសាសនា ចូលរួមលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃៗទៀត។ សូមចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា ការរើសអើង និងការបែងចែកក្នុងចំណោមប្រជាជនដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដោយប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីជាតិតែមួយ។ សូមបន្តពង្រឹង និងពង្រីកការអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត និងចូលរួមថែរក្សា មរតក ប្រពៃណី និងទំនៀមទំលាប់ក្នុងវិស័យពុទ្ធចក្រ បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសាសនា ព្រមទាំងបណ្តុះបណ្តាលធនធានព្រះសង្ឃប្រកប ដោយចំណេះដឹង ជំនាញ និងគុណធម៌ ប្រកាន់ក្រឹត្យវិន័យឱ្យបានខ្ជាប់ខ្ជួន។ សូមរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យល្អរឹងមាំរវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ពុទ្ធបរិស័ទ និងពុទ្ធបរិស័ទគ្នាឯង ដោយចេះស្រឡាញ់ និងគោរពរាប់អានគ្នាទៅវិញទៅមក ត្រូវប្រកាន់នូវព្រហ្មវិហារធម៌ទាំង៤ មេត្តា ករុណា មុទិតា និងឧបេក្ខា និងត្រូវប្រកាន់នូវសីលធម៌រស់នៅសមរម្យ ថ្លៃថ្នូរ ធ្វើជាគំរូល្អសម្រាប់យុវជនជំនាន់ ក្រោយកោតសរសើរ គោរព និងរៀនសូត្រតាម។

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សង្ឃឹមយ៉ាងមុតមាំថា សមិទ្ធផលដ៏ស្កឹមស្ពៃថ្លៃថ្លានេះ នឹងឆ្លើយតបទៅតាមតម្រូវការចំពោះមុខរបស់ព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ក៏ដូចជាបងប្អូនជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល សូមប្រើប្រាស់សមិទ្ធផលទាំងនេះ ជាប្រយោជន៍រួម និងចូលរួមថែរក្សាឱ្យបានឋិតថេរ គង់វង្ស យូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង