ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធទៅនឹងការគ្រប់គ្រងបុគ្គលិក និងមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធទៅនឹងការគ្រប់គ្រងបុគ្គលិក និងមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕