**មោទនភាពជាតិខ្មែរ! Guinness World Records ប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រទេសកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តព្រះសីហនុ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ប្រវត្តិសាស្ត្រកម្ពុជា គឺជាប្រវត្តិសាស្ត្រពោរពេញទៅដោយការតស៊ូ**បណ្ដាអ្នកពាក់ព័ន្ធមកពីជាង១៥០ប្រទេស ជួបជុំគ្នានៅលើទឹកដីអង្គរ ដើម្បីជជែកពីការកសាងពិភពលោកគ្មានមីន**ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តមបណ្ឌិត លី ឆេង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹក និងសន្តិសុខបរិស្ថាន នៃសម័យប្រជុំពេញអង្គ IPTP លើកទី១១**ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា**ឯកឧត្តម ថោ ជេដ្ឋា ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រគល់ម៉ូតូចំនួន ១២គ្រឿង អំណោយសម្តេចធិបតី ជូនសិស្សជ័យលាភីនិទ្ទេស A នៅទូទាំងស្រុកស្ទោង**អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារនៅអូស្ត្រាលី**អ៊ុយក្រែន​ បញ្ជាក់ពីការបាត់បង់ជាង ៤០ភាគរយ​នៃទឹកដីដែលដណ្តេីមកាន់កាប់​ នៅតំបន់​ Kursk របស់រុស្ស៉ី**រុស្ស៊ី-បេឡារុស្ស នឹងប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីរក្សាយុត្តិធម៌ និងប្រយុទ្ធប្រឆាំងនឹងទម្រង់ផ្សេងៗនៃទណ្ឌកម្មលោកខាងលិចខុសច្បាប់**រុស្ស៊ី នឹងឆ្លើយតបប្រសិនបើប្រទេសណាមួយ ប៉ុនប៉ងធ្វើយោធា និងដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស**រុស្ស៊ីចេញច្បាប់លុបបំណុលរហូតដល់ជិត ១០ម៉ឺនដុល្លារ សម្រាប់ពលរដ្ឋដែលចុះឈ្មោះចូលប្រយុទ្ធជាមួយអ៊ុយក្រែន ត្រឹម១ឆ្នាំ**រុស្ស៉ីបាញ់ដ្រូនវាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន**គណៈប្រតិភូប្រមាណ៨០រូប ពីមហាសន្និបាត ICAPP លើកទី១២ មកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន នៃ អ.វ.ត.ក. ដើម្បីស្វែងយល់អំពីតួនាទីរបស់តុលាការក្នុងការផ្សះផ្សារជាតិនៅកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ បន្តដឹកនាំសម័យប្រជុំពេញអង្គវគ្គទី១ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព**ទេសរដ្ឋមន្ត្រី លី ធុជ៖ រាល់ជំហានដែលយើងបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព ដែលមនុស្សលែងបារម្ភ ថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ**អាជ្ញាធរមីន រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីននៃអនុសញ្ញាអូតាវ៉ា**ដំរីញីមួយក្បាលដែលជួយសង្គ្រោះពីការវង្វេងហ្វូងនៅខេត្តមណ្ឌលគិរី វិវដ្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព នៅសួនសត្វភ្នំតាម៉ៅ

ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន៖ ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍដូចបច្ចុប្បន្ន


ភ្នំពេញ÷នាព្រឹកថ្ងៃចន្ទ ០៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេស ឯកឧត្ដម លោក លោកស្រី អគ្គាធិការស្ដីទី អគ្គនាយករង ប្រធាន អនុប្រធានាយកដ្ឋាន ប្រធាន អនុប្រធានកាតិយាល័យ និងមន្ត្រីរាជការជាស្រ្ដីទាំងអស់សរុប ២៨៩រូប។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រក្រសួង បានអានព្រះរាជសាររបស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីមាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល។

បន្ទាប់មក លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួង បានអានរបាយការណ៍សង្ខេបពីស្ថានភាពមន្រ្តីរាជការនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទមន្រ្តីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទសរុបចំនួន ១៤៦០នាក់ ស្ត្រី ចំនួន ៤០៣នាក់ ស្មើនឹង ២៧%។ ក្នុងនោះ ទីស្តីការក្រសួងមានចំនួន ៦៣៧នាក់ ស្រ្តី ១៩២ នាក់ ស្មើនឹង ៣០%។ ដោយឡែកតាមមន្ទីរទាំង២៥ ខេត្ត ក្រុង មានចំនួន ៨២៣នាក់ ស្រ្តី២១១នាក់ គិតជាភាគរយស្មើនឹង ២៥,៣%។

ស្ត្រីនៅក្នុងជួរថ្នាក់ដឹកនាំ និងតួនាទីជារដ្ឋលេខាធិការសរុប ៣២នាក់ ស្រី ០៤នាក់ ស្មើនឹង ១២,៥% ជាអនុរដ្ឋលេខាធិការសរុប ២៦នាក់ ស្រ្តី ០៣នាក់ ស្មើនឹង ១១,៥%។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ប្ញទ្ធិសែន បានពាំនាំប្រសាសន៍ផ្ញេីសួរសុខទុក្ខ និងពរសព្វសាធុការ ក៏ដូចសេចក្តីនឹករលឹក និងស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចអគ្គមហាសេនាបធីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងភ្ញៀវកិត្តិយសដែលអញ្ជេីញចូលរួមក្នុងឱកាសនោះផងដែ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វេីការវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ស្រ្ដីក្នុងវិស័យអភិវឌ្ឍន៍ជនបទ និងបានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសយក ប្រធានបទស្តីពី «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» គឺជាប្រធានបទដ៏សំខាន់ និងត្រឹមត្រូវដែលស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាមផែនការ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានសម្រេចផ្តោតលេីបច្ចេកវិទ្យាឌីជីថល។

ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តថា សម្រាប់កម្ពុជា សិទ្ធិនារី ត្រូវបានរដ្ឋាភិបាលកម្ពុជាតាំងពីក្រោយការរំដោះ ថ្ងៃ០៧ មករា ឆ្នាំ១៩៧៩មក បានបន្តយកចិត្តទុកដាក់ខ្ពស់ជាបន្តបន្ទាប់រហូតដល់អាណត្តិទី៧នេ ដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្តល់នូវការណែនាំ និងអនុសាសន៍មួយចំនួនដូចខាងក្រោមនេះ៖

១-ថ្នាក់ដឹកនាំត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងពិនិត្យមើលសមាសភាពស្ត្រីនិងផ្តល់ឱកាសដល់ស្ត្រី ក្នុងការទទួលបានតួនាទី និងឋានៈក្នុងអង្គភាពនីមួយៗ ក្រោមចំណុះក្រសួងអភិវឌ្ឍន៍ជនបទ។

២-គ្រប់នាយកដ្ឋាន និងគម្រោងត្រូវបង្កើនកិច្ចសហការល្អជាមួយក្រុមការងារយេនឌ័រ ដើម្បីបព្រាប ទស្សនៈយេនឌ័រ និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងដំណើរនៃការអនុវត្តកម្មវិធី និងតម្រោង។

៣-ក្រុមការងារយេនឌ័រត្រូវធ្វើការបញ្ជាបយេនឌ័រក្នុងជួរថ្នាក់ដឹកនាំគ្រប់កម្រិតដើម្បីបង្កើនការ យល់ដឹងឱ្យកាន់តែច្បាស់អំពីតម្លៃនៃការចូលរួមរបស់ស្ត្រី។

៤-ថ្នាក់ដឹកនាំជានាយកដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះស្ត្រីដែលមានផ្ទៃពោះ និងមានកូនតូចដោយផ្តល់ការអនុគ្រោះ ពេលវាលាសម្រាប់ដង្ហែមាតុភាព និងមើលថែកូនបានល្អ ។

៥-ក្រុមការងារយេនឌ័រត្រូវបន្តផ្សព្វផ្សាយអំពីទស្សនៈទានយេនឌ័រទៅដល់សហគមន៍ ដើម្បីចូលរួម ផ្លាស់ប្តូរផ្ទាត់គំនិតប្រជាពលរដ្ឋនៅជនបទ ជាពិសេសស្ត្រីដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ និងចូលរួមថែរក្សាសមទ្ធផលដែលរាជរដ្ឋាភិបាលបានផ្តល់ជូនតាមរយៈគោលនយោបាយនានាជាធរមាន។

៦-ស្ត្រីគ្រប់រូបត្រូវបង្កើន និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ឱ្យស្របតាមបរិវត្តកម្មឌីជីថល ដើម្បីចូលរួមចំណែកថែរក្សា ស្ថិរភាព ភាពរីកចម្រើន និងការអភិវឌ្ឍសង្គមជាតិ។
៧-គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តការចូលរួម និងសហការលើការងារលើកកម្ពស់ការចូលរួម របស់ស្ត្រីនិងសមភាពយេនឌ័រឱ្យកាន់តែប្រសើរឡើងថែមទៀតតាមរយៈការអនុវត្តគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ ក៏ដូចជាឯកសារគតិយុត្តនានាដែលពាក់ព័ន្ធ។ លេីសពីនេះទៅទៀត ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យល្អប្រសេីរផងដែរ។

សូមបញ្ជាក់ផងដែរថា៖ ការប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះ មន្រ្ដីរាជការជាស្រី បានទទួលជាវត្ថុអនុស្សាវរីយ៍ជាការលើកទឹកចិត្តផងដែរ។ កម្មវិធីអបអរសាទរសិទ្ធនារីដែលប្រព្រឹត្តទៅ ក្នុងក្រសួងអភិវឌ្ឍន៍ជនបទនាពេលនេះ បានបញ្ចប់ទៅប្រកបដោយភាពសប្បាយរីករាយ និងស្និតស្នាលបំផុត ៕

អត្ថបទដែលជាប់ទាក់ទង