**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

ក្រសួងបរិស្ថាន រៀបចំកិច្ចប្រជុំចាប់ផ្តើមអនុវត្តកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែសក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានសម្រាប់កាត់បន្ថយការបំពុលដោយប្លាស្ទិកនៅតំបន់អាស៊ាន

ភ្នំពេញ៖ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំកិច្ចប្រជុំចាប់ផ្តើមអនុវត្តការចាប់ផ្តើមកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែសក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានសម្រាប់កាត់បន្ថយការបំពុលដោយប្លាស្ទិកនៅតំបន់អាស៊ាន (ASEANO 2) ក្រោមអធិបតីភាព ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន ឯកឧត្តម Kjell Tormod Pettersen អគ្គរាជទូតនៃព្រះរាជាណាចក្រន័រវែសប្រចាំអាស៊ាន និងឯកឧត្តម យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ។

កិច្ចប្រជុំមានការចូលរួមពី តំណាងស្ថានទូតន័រវែសនៅទីក្រុងហាណូយ ស្ថានទូតន័រវែសនៅទីក្រុងបាងកក ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ លោកប្រធាននាយកដ្ឋានចំណុះឱ្យអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នាយកដ្ឋានគ្រប់គ្រងសំណល់រឹង នាយកដ្ឋានគ្រប់គ្រងគុណភាពទឹក នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន តំណាងក្រុមការងារអាស៊ានទទួលបន្ទុកបរិស្ថានឆ្នេរនិងសមុទ្រ ប្រទេសជាសមាជិកអាស៊ាន អង្គការដៃគូដូចជា CSEAS, NIVA, Wild Earth Allies, GIZ, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម មូលនិធិទំពាំងស្នងឬស្សី ជាច្រើនរូបទៀត។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងចាប់ផ្តើមអនុវត្តកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែសក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានសម្រាប់កាត់បន្ថយការបំពុលដោយប្លាស្ទិកនៅតំបន់អាស៊ាន (ASEANO 2) ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមត្រូវបានជ្រើសរើសជាទីតាំងអនុវត្ត។

ក្នុងឱកាសនោះដែរ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន បានលើកឡើងពីភាពជោគជ័យនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការផ្ទៃទឹកស្អាត កាត់បន្ថយការបំពុលក្នុងផ្ទៃទឹក ដើម្បីសុខភាពប្រជាជន ដែលទើបនឹងប្រកាសចាប់ផ្តើមដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងទៀតថា ការចាប់ផ្តើមអនុវត្តកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែសក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានសម្រាប់កាត់បន្ថយការបំពុលដោយប្លាស្ទិកនៅតំបន់អាស៊ាន (ASEANO 2) គឺស្របទៅនឹងអាទិភាពរបស់ក្រសួងបរិស្ថាន ជាពិសេសយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣- ២០២៨។

ជាមួយគ្នានេះដែរ ឯកឧត្តម Kjell Tormod Pettersen អគ្គរាជទូតនៃព្រះរាជាណាចក្រន័រវែសប្រចាំអាស៊ាន បានគាំទ្រ និងកិច្ចផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន និងបានសាទរដល់ការជោគជ័យរបស់ក្រសួងបរិស្ថាន អំពីយុទ្ធនាការ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានចូលរួមកាត់បន្ថយការបំពុលដោយប្លាស្ទិកនៅប្រទេសកម្ពុជា និងឈានទៅដល់ថ្នាក់តំបន់។

គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះ ប្រព្រឹត្តរយៈពេល ១(មួយ)ថ្ងៃ ដោយផ្ទាល់ និងតាមរយៈអនឡាញ និងមានការចុះទស្សនកិច្ចនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង