**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

លោក ឡុង ឌីម៉ង់ ស្នើឱ្យគណៈប្រតិភូខេត្តតៃនិញ សិក្សាលទ្ធភាពបើករោងចក្រផលិត ផលិតផលសម្រេច ឬពាក់កណ្តាលសម្រេចនៅកម្ពុជា


ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្ត នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ អញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សា ដែលដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរង លោក លោកស្រីតំណាងរដ្ឋបាលខេត្ត និងតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត មន្ត្រីជំនាញជាន់ខ្ពស់ មន្ត្រីជំនាញនៃ អ.គ.ហ. និងមន្ត្រីពាក់ព័ន្ធនានា នៅក្រុមហ៊ុនសាជីវកម្មតំបន់ឧស្សាហកម្មថាញ់ថាញ់កុង។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណង៖
១.ស្វែងយល់អំពីការគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងអាងប្រព្រឹត្តិកម្មទឹកកខ្វក់
២.សិក្សាពីស្ថានភាពអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍសេដ្ឋកិច្ចខេត្តជាប់ព្រំដែន
៣.ចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងសាធារណៈ ចំពោះតំបន់ឧស្សាហកម្ម
៤.ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។

ផ្អែកលើគោលបំណងខាងលើ គណៈប្រតិភូកម្ពុជា បានស្វែងយល់ពីការអភិវឌ្ឍសេដ្ឋកិច្ចក្នុងភូមិសាស្ត្រខេត្តតៃនិញ ប្រទេសវៀតណាម ព្រមទាំងបានជួបពិភាក្សាជាមួយ ឯកឧត្តម វ៉ ឌឹកត្រុង អនុប្រធានប្រចាំការ នៃគណៈកម្មាធិការប្រជាជនខេត្តតៃនិញផងដែរ។

ក្នុងជំនួបនេះ លោកអភិបាលរងខេត្តព្រះសីហនុ បានធ្វើបទបង្ហាញចែករំលែកអំពីសក្តានុពលនៃការវិនិយោគក្នុងខេត្តព្រះសីហនុ និងបានលើកឡើងអំពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៤ ដែលទើបដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានសំណូមពរឱ្យភាគីវៀតណាមរៀបចំដំណើរទស្សនកិច្ចសិក្សាមកកាន់ខេត្តព្រះសីហនុ ដើម្បីសិក្សាលទ្ធភាពបើករោងចក្រផលិត ផលិតផលសម្រេច ឬពាក់កណ្តាលសម្រេច សំរាប់បំពេញខ្សែ​ចង្វាក់ផលិតកម្មឱ្យគ្នាទៅវិញទៅមក ដើម្បីបង្កើនឱកាសការងារ បណ្តុះជំនាញ និងការនាំចេញនៅកម្ពុជា ៕  

អត្ថបទដែលជាប់ទាក់ទង