សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ រៀបចំដោយ នាយករដ្ឋមន្ត្រីអូស្ត្រាលី
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ រៀបចំដោយ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ជាមួយគ្នានេះដែរ គណៈប្រតិភូ និងថ្នាក់ដឹកនាំ អាស៊ាន-អូស្រ្តាលី ទាំងអស់ ក៏បានទស្សនាពិធី SMOKING CEREMONY តាមប្រពៃណីប្រទេសអូស្ត្រាលី ដែលរៀបចំដោយ ឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី ដើម្បីជូនពរដល់គណៈប្រតិភូ និងថ្នាក់ដឹកនាំ អាស៊ាន-អូស្រ្តាលី ទាំងអស់ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ៕