**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម

អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណ ចំពោះការលះបង់របស់លោកគ្រូ-អ្នកគ្រូ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបន្តអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណនូវការលះបង់របស់លោកគ្រូ-អ្នកគ្រូ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាវបរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបន្តអភិវឌ្ឍប្រទេសឲ្យរីកចម្រើនថែមទៀត។

ឯកឧត្តម ឃួង ស្រេង បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាទបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា វិស័យអប់រំសព្វថ្ងៃត្រូវបានទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ពោលគឺខ្មែរអាចធ្វើបាន ដោយបច្ចុប្បន្ននេះ យើងទទួលបានជោគជ័យយ៉ាងធំធេងលើវិស័យអប់រំនេះ ប៉ុន្តែយើងកុំភ្លេចខ្លួន ចំពោះភាពជោគជ័យនេះ ដោយត្រូវរួមគ្នាបន្តធ្វើយ៉ាងណាឲ្យវិស័យអប់រំ កាន់តែជោគជ័យថែមទៀត និងធ្វើឲ្យកម្ពុជា សម្រេចបាននូវចក្ខុវិស័យជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរាជធានី ក៏សូមឲ្យលោកគ្រូ អ្នកគ្រូជឿជាក់ មកលើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសូម្បីតែអ្នកក្បែរខាងយើង ក៏គេទទួលស្គាល់ពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជាយើងដែរ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា សម្រាប់សាលារៀនឯកជន ពេលនេះពិបាករកគ្រូបង្រៀន ដោយសារតែគ្រូបង្រៀនឯកជនមួយចំនួន បានបែរមកបង្រៀននៅតាមសាលារដ្ឋ ដោយសារតែនៅសាលារដ្ឋ មានប្រាក់បៀវត្សខ្ពស់ និងអាចបង្រៀនក្រៅម៉ោងបានថែមទៀត។ ឯកឧត្តមបានបន្តថា នៅតាមសាលារៀននៅក្នុងរាជធានីភ្នំពេញ មាន អនាម័យ បរិស្ថានល្អ ហើយបង្គន់អនាម័យក៏មានលក្ខណៈល្អប្រសើរផងដែរ។

ឯកឧត្តមក៏បានជំរុញឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ចូលរួម អនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព។ ពាក់ព័ន្ធនឹងករណីនេះ យើងបានចងជាគ្រុម តេឡេក្រាមមួយ រវាងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងលោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សា ពោលគឺនៅពេលមានបញ្ហាអ្វីមួយ យើងដោះស្រាយបានភ្លាមៗតែម្ដង។

ឯកឧត្តម ឃួង ស្រេង សូមឲ្យលោកគ្រូ អ្នកគ្រូ បន្តការខិតខំរួមគ្នា ក្នុងការធ្វើយ៉ាងណា មិនឲ្យមានគ្រឿងញៀននៅក្នុងសាលារៀន ខណៈដែលពេលនេះ នៅតាមបណ្ដាសាលានានា ក្នុងរាជធានីភ្នំពេញ មិនមានគ្រឿងញៀនហើយនោះ។

ឯកឧត្តមក៏សូមឲ្យលោកគ្រូ អ្នកគ្រូ លះបង់បន្ថែមទៀត ទៅតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាវបរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស បើគ្មានធនធានមនុស្សយើង មិនអាចអភិវឌ្ឍប្រទេសឲ្យរីកចម្រើនបាននោះទេ។ បច្ចុប្បន្ននេះ ទីផ្សារការងារកំពុងមានការប្រកួតប្រជែងគ្នាខ្លាំង ដែលទាមទារឲ្យយើង ត្រូវមានធនធានមនុស្សខ្លាំងដែរ។

ឯកឧត្តមក៏បានជំរុញ ឲ្យអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ចរបស់ខណ្ឌ ចូលរួមក្នុងការគោរពទង់ជាតិ នៅតាមសាលារៀន ដែលធ្វើឡើង១សប្ដាហ៍២ដង។ ការចូលរួមគោរពទង់ជាតិនេះ អាចឲ្យអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចរបស់យើង បានផ្សព្វផ្សាយពីការអភិវឌ្ឍន៍រីកចំរើននៅក្នុងមូលដ្ឋាន ក៏ដូចជាបញ្ហាសន្តិសុខជាដើម។

លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងផងដែរថា អង្គសន្និបាតបានធ្វើឡើង ក្នុងរយៈ១ថ្ងៃកន្លះនេះ បានដំណើរការ ពិភាក្សារួមគ្នាលើសេចក្តីព្រាងរបាយការណ៍ ទិសដៅ និងពិភាក្សាប្រធានបទសំខាន់ៗ ចំនួន៨ ទៅតាមអនុវិស័យ ទាំង៦ គឺអនុវិស័យអប់រំកុមារតូច អនុវិស័យបឋមសិក្សា អនុវិស័យមធ្យមសិក្សានិងអប់រំបច្ចេកទេស អនុវិស័យ អប់រំក្រៅ ប្រព័ន្ធ អនុវិស័យអប់រំអប់រំកាយនិងកីឡា និងអនុវិស័យការអភិវឌ្ឍយុវជន ដោយឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចសេសសល់ ដែលយើងបានអនុវត្តកន្លងមក ដើម្បីជាមូលដ្ឋានលើកទិសដៅអនុវត្តបន្ត ដោយបើក ទូលាយជូនមន្ត្រីគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ បានចូលរួមផ្ដល់យោបល់ ៕

អត្ថបទដែលជាប់ទាក់ទង