អភិបាលខេត្តពោធិ៍សាត់ ប្រជុំគណៈកម្មការថ្នាក់ខេត្ត ដើម្បីបន្តតាមដានត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មការថ្នាក់ខេត្ត ដើម្បីបន្តតាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅសាលប្រជុំជាន់ទី១សាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិក នៃអនុគណៈកម្មការទាំង៩ក្រុម និងក្រុមលេខាធិការចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ជាច្រើននាក់ទៀត៕