**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់**មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ច ប្រជុំគណៈកម្មការហិរញ្ញប្បទានសុខាភិបាល**ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា ជំរុញឱ្យអូស្ត្រាលី ពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ**សម្តេចធិបតី ណែនាំឱ្យបន្តអនុវត្ត និងស្វែងរកដំណោះ ស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅ សេសសល់នៅតំបន់អង្គរ**សម្តេចធិបតី៖ រយៈពេល១៥ខែកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ចាញ់បោកក្រុមវិនិយោគបានការប្រាក់ខ្ពស់នោះទេ

គណៈប្រតិភូអន្តរគណៈកម្មការរដ្ឋសភា ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន ពលទាហាន វរៈសេនាតូចលេខ៤២២ និងនគរបាលការពារព្រំដែនគោកលេខ ៧០២ ជួរមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ គណ:ប្រតិភូអន្តរគណ:កម្មការរដ្ឋសភាដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន  (គណៈកម្មការទី៥)នៃរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាគណ:កម្មការទី៤  និងគណ:កម្មការទី៥ នៃរដ្ឋសភា អមដំណើរដោយឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម អ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តរមានជ័យ ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ឡាយ សៀងលី អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរង ពលទាហាន វរសេនាតូចលេខ៤២២ ចំណុះកងពលតូចថ្មើរជើងលេខ៤២ និងនាយនគរបាល នាយនគរបាលរង និងពលនគរបាល ការពារពំ្រដែនគោកលេខ ៧០២ ដែលឈរជើងការពារតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលពិធីនេះប្រព្រឹត្តនៅទីបញ្ជាការវរសេនាតូចលេខ៤២២ ស្ថិតនៅក្នុងឃុំគោគមន  ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ តំណាងឲ្យនាយ នាយទាហានរង ពលទាហាន និងនាយ នាយនគរបាលរង និងពលនគរបាលនៅជួរមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន គណៈប្រតិភូរដ្ឋសភាដែលបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញចុះសាកសួរសុខទុក្ខដល់កងយោធពលខេមរៈភូមិន្ទ និងកងកំលាំងនគរបាលជាតិនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាពេលនេះ គឺជាការលើកទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ ក្នុងការផ្សាភ្ជាប់សមរភូមិមុខ ជាមួយស្ថាប័ននីតិប្បញ្ញត្តិ ធ្វើឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នឹងនាយនគរបាល នាយនគរបាលរង និងពលនគរបាលទាំងអស់ដែលកំពុងបំពេញបេសកកម្មនៅជួរមុខទិសឧត្តរមានជ័យ នឹងបន្តខិតខំលើកកម្ពស់ស្មារតីទទួលខុសត្រូវ និង​អនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នៅរាល់បទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ក្នុងកិច្ចការពារបូរណភាពទឹកដី ជាពិសេស គឺការប្តេជ្ញាចិត្ត អនុវត្តន៍ ឲ្យបាននូវយុទ្ធសាស្រ្តបី សកម្មភាព ប្រតិបត្តិការ និងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

មានមតិសំណេះសំណាល ជាមួយនាយ នាយទាហានរង ពលទាហាន និងកងកំលាំងនគរបាលជាតិ នៅទិសឧត្តរមានជ័យ ឯកឧត្តម កែប ជុតិមា និងឯកឧត្តម សួស យ៉ារ៉ា បានសំដែងនូវមនោសញ្ចេតនា សប្បាយរីករាយដោយក្តីនឹករលឹក និងបានពាំនាំនូវការផ្តំាផ្ញើសាកសួរសុខទុក្ខពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ទៀ សីហា ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងបានកោតសរសើរដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកំលាំងនគរបាលជាតិ ដែលឈរជើងនៅជួរមុខតាមព្រំដែន កម្ពុជា-ថៃ ទាំងអស់ ដែលបានយកអស់កំលាំងកាយចិត្តតស៊ូការលំបាកគ្រប់បែបយ៉ាងក្នុងកិច្ចការពារបូរណភាពទឹកដី គំរូវីរៈភាពនេះ ធ្វើឲ្យយុវជន យុវនារីជំនាន់ក្រោយ ចងចាំ និងរៀនសូត្រតាម គ្មានថ្ងៃអាចបំភ្លេចបានឡើយ។

ឯកឧត្តម កែប ជុតិមា និងឯកឧត្តម សួស យ៉ារ៉ា ក៏បានលើកឡើងផងដែរថា ដើម្បីរក្សាសុខសន្តិភាព បានជោគជ័យយើងមិនត្រឹមតែមានកងកំលាំងប្រដាប់អាវុធ ដ៏អង់អាចក្លាហានប៉ុណ្ណោះទេ យើងត្រូវតែតស៊ូតាមរយៈការងារការទូត និងច្បាប់អន្តរជាតិជាដើម ដែលរដ្ឋសភា ព្រឹទ្ធសភា មានតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការនេះផងដែរ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់មេបញ្ជាការសមរភូមិទាំងអស់ ដែលបានដឹកនាំបណ្តា កងឯកភាពអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ រក្សាភាពអត់ធ្មត់បង្កើន កិច្ចសហប្រតិបត្តិការរវាងបណ្តាកងទ័ពជួរមុខ នៃប្រទេសទាំងពីរក្នុងស្មារតីយោគយល់គ្នា សហប្រតិបត្តិការ ដោយស្មើសិទ្ធ ស្មើភាពដោះស្រាយព្រំដែន ដោយសន្តិវិធីឈរលើគោលការណ៍សន្តិភាព ធ្វើឲ្យប្រជាជនប្រទេសទាំងពីរ នៅតាមព្រំដែនរស់នៅប្រកបដោយសុខដុមរម្យនាបញ្ជៀសការបង្ហូរឈាម និងសោកនាដកម្មនៃសង្គ្រាមប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ឯកឧត្តម បានបន្តថា​ យើងមានថ្ងៃនេះ​ព្រោះតែយើងមានសន្តិភាព​ សមិទ្ធផលជាច្រើនមិនអាចសម្រេចបានទេបើគ្មានសន្តិភាព ការថែរក្សា និងការពារសន្តិភាពដើម្បីធានាការអភិវឌ្ឍ និងសេដ្ឋកិច្ចជាតិ។ ក្នុងនាមកងយោធពលខេមរភូមិន្ទ​ ត្រូវពង្រឹងស្មារតីស្មោះត្រង់ចំពោះជាតិនិងប្រជាជននិងការពារសុខសន្តិភាពឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយដើម្បីប្រទេសជាតិយើងបានអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត។

ឯកឧត្តម បានលើកឡើងបន្ថែមទៀតថា​ ក្នុងពេលប្រទេសជាតិមានសន្តិភាពកងទ័ពមានឱកាសក្នុងការពង្រឹងសមត្ថភាពតាមរយៈហ្វឹកហាត់​ បំប៉នជំនាញ​ដើម្បីអនុវត្តការងារស្នូលឱ្យមានប្រសិទ្ធភាព។កងទ័ពទាំងអស់ត្រូវបន្តថែរក្សានូវសមិទ្ធផលដែលប្រមុខថ្នាក់ដឹកនាំ​​​ រាជរដ្ឋាភិបាលកម្ពុជាអាណ្ណត្តិទី៦​​ របស់សម្តេចអគ្គមហាសេនាបតីតេជោ​​ ហ៊ុន សែន​ បានខិតខំកសាងនូវស្នាដៃប្រវត្តិសាស្រ្តជាច្រើន​​រហូតមកដល់បច្ចុប្បន្ន។​​ ត្រូវបន្តចូលរួមប្តេជ្ញាគាំទ្រដោយឥតងាករេ​ និងអនុវត្តបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់​​សម្តេចមហាបវរធិបតី​​​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ។

ក្នុងដំណើរចុះសួរសុខទុក្ខកងទ័ពនាឱកាសនោះ ឯកឧត្តម កែប ជុតិមា និងឯកឧត្តម សួស យ៉ារ៉ា
បាននាំយកនូវសម្ភារ: និងថវិការបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់កងទ័ពប្រចាំការទិសប្រាសាទតាមាន់ តាក្របីរួមមាន÷ គ្រឿងឧបភោគ បរិភោគ និងថវិកា រួមទាំងប្រអប់សង្គ្រោះបឋមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង