សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មាតុភូមិនិវត្តន៍ មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មាតុភូមិនិវត្តន៍ទៅកាន់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១-៧ ខែមីនា ឆ្នាំ២០២៤ ។