**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១៣ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្ឌឌីជីថល»


ភ្នំពេញ៖ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្ទីរកិច្ចការនារីខេត្ត ស្ទឹងត្រែង រួមសហការជាមួយ រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្ឌឌីជីថល» ជាមួយបងប្អូន មន្ត្រីរាជការ ជាស្រ្ដី មកពី បណ្តាលមន្ទីរអង្គភាព ខេត្តជាច្រើននាក់។

អង្គពិធីបានប្រារព្ធទៅក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ លោក ប៉ែន លីណាត អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម អភិបាលខេត្ត និងលោកស្រី កែវ សារឿន អភិបាលរងខេត្ត។

បន្ទាប់ពី លោកស្រី កែវ សាវឿន បានអានព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីមាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល រួចមក លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត បានធ្វើរបាយការណ៍សង្ខេប ស្តីពីស្ថានភាព ការងាររបស់មន្ទីរកិច្ចការនារី និង គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃខេត្តស្ទឹងត្រែង ដែលបានអនុវត្តនាពេលកន្លងមក ជូនដល់អង្គពិធី។

មានប្រសាសន៍ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានបញ្ចាក់ថា÷ការប្រារព្ធ ពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៣ នេះ គឺជាការបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័រ ជាពិសេសការងារបញ្ជ្រាបយេនឌ័រ ជាកិច្ចការអន្តរវិស័យក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃការ អភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជា ប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូពាក់ព័ន្ធ ប្រជាជនគ្រប់រូប និងគ្រប់ក្រុមគ្រួសារ ត្រូវមានភាពចាំបាច់ក្នុងការចូលរួមគាំទ្រ និងអនុវត្តការងារយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីបង្កបរិស្ថានអំណោយផល និងឱកាសឲ្យស្ត្រី និងក្មេងស្រី បាន បន្តចូលរួមយ៉ាងពេញលេញ ក្នុងការអនុវត្តសិទ្ធិ ទទួលបាននូវអត្ថប្រយោជន៍ក្នុងសង្គមដែលមានសន្តិភាព និងការអភិវឌ្ឍក្នុងយុគសម័យឌីជីថល។

ក្នុងនោះ ឯកឧត្តម ឈាង ឡាក់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃខេត្តស្ទឹងត្រែង ដែលបានខិតខំបំពេញការងារបានយ៉ាងល្អ ក្នុងលើកកម្ពស់ឧត្តមប្រយោជន៍របស់ស្រី្ត ឱ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តមប្រធានក្រុមប្រឹក្សា មានប្រសាសន៍ បន្ថែមនិង បានជំរុញដល់ក្រុមការងារស្ត្រីនៅក្រោមឱវាទរដ្ឋបាលខេត្តស្ទឹងត្រែង ទាំងអស់ ត្រូវបង្កើនសមត្ថភាព និងការចូលរួមក្នុងបរិវត្តកម្មឌីជីថល ឲ្យប្រកប ដោយប្រសិទ្ធភាព ខណៈ ការអប់រំចំណេះដឹងជំនាញ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានេះ ជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភោគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឲ្យជីវភាពរស់នៅរបស់ស្ត្រី និងគ្រួសារមានភាពប្រសើរឡើងរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ ៕

អត្ថបទដែលជាប់ទាក់ទង