**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

ឯកឧត្តម ង៉ូវ បូរីណា ជំរុញការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពឲ្យបានទាំងអស់គ្នាសម្រាប់អ្នកក្នុងបន្ទុក

ភ្នំពេញ៖ សុខភាពជាកត្តាចាំបាច់ណាស់សម្រាប់មន្រ្តីរាជការគ្រប់រូប ស្របជាមួយគ្នានេះ ក្រសួងបរិស្ថានបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងបរិស្ថាន នាថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងជំរុញក្នុងពីធីផ្សព្វផ្សាយនេះថា ក្រសួងបរិស្ថានសូមលើកទឹកចិត្តឱ្យមន្រ្តីរាជការទាំងអស់-លើកជាសំណួរទៅអ្នកជំនាញផ្នែកនេះ ដើម្បីស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ ដែលទទួលបានបន្ទាប់ពីខ្លួនស្ម័គ្រចិត្តបង់របបភាគទានថែទាំសុខភាពនេះឱ្យបានច្បាស់។

លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើឱ្យមន្ត្រីរាជការក្រោមឱវាទនៃក្រសួងបរិស្ថានទាំងអស់ជួយផ្សព្វផ្សាយបន្ត និងណែនាំទៅដល់សមាជិកគ្រួសារ ដែលស្ថិតក្រោមបន្ទុកទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅតាមទីតាំងសាខា ប.ស.ស. ដែលនៅជិត ដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម សំដៅទៅការធានាដល់ការលើកកម្ពស់ សុខុមាលភាព និងអត្ថប្រយោជន៍មន្ត្រីរាជការសាធារណៈ និងអ្នកក្នុងបន្ទុកឱ្យបានត្រឹមត្រូវ និង មានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលលោកបានយកចិត្តទុកដាក់លើផ្នែកសុខភាពជាចម្បង ដើម្បីពង្រីកប្រព័ន្ធគាំពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប ឱ្យមានសមភាពក្នុងការទទួលបានសេវាសុខភាពសាធារណៈស្មើគ្នា និងមានសមធម៌ក្នុងសង្គម។

សូមជម្រាបជូនថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងគិតគូរទៅលើប្រព័ន្ធសន្ដិសុខសង្គមសម្រាប់គ្រប់គ្រងកម្មវិធីសន្ដិសុខសង្គម ដើម្បីជួយប្រជាជនក្នុងគោលបំណងការពារពួកគាត់ពីការធ្លាក់ចុះភ្លាមៗ នៃប្រាក់ចំណូល ដែលបណ្ដាល មកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ ចាស់ជរា ចូលនិវត្តន៍ និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ ដោយជំរុញឱ្យប្រជាជនគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់ភាគទានជាកាតព្វកិច្ចទៅតាមអត្រាជាក់លាក់នៅក្នុងមូលនិធិមួយដើម្បីការពារហានិភ័យទាំងអស់នោះ ៕

អត្ថបទដែលជាប់ទាក់ទង