**មោទនភាពជាតិខ្មែរ! Guinness World Records ប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រទេសកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តព្រះសីហនុ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ប្រវត្តិសាស្ត្រកម្ពុជា គឺជាប្រវត្តិសាស្ត្រពោរពេញទៅដោយការតស៊ូ**បណ្ដាអ្នកពាក់ព័ន្ធមកពីជាង១៥០ប្រទេស ជួបជុំគ្នានៅលើទឹកដីអង្គរ ដើម្បីជជែកពីការកសាងពិភពលោកគ្មានមីន**ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តមបណ្ឌិត លី ឆេង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹក និងសន្តិសុខបរិស្ថាន នៃសម័យប្រជុំពេញអង្គ IPTP លើកទី១១**ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា**ឯកឧត្តម ថោ ជេដ្ឋា ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រគល់ម៉ូតូចំនួន ១២គ្រឿង អំណោយសម្តេចធិបតី ជូនសិស្សជ័យលាភីនិទ្ទេស A នៅទូទាំងស្រុកស្ទោង**អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារនៅអូស្ត្រាលី**អ៊ុយក្រែន​ បញ្ជាក់ពីការបាត់បង់ជាង ៤០ភាគរយ​នៃទឹកដីដែលដណ្តេីមកាន់កាប់​ នៅតំបន់​ Kursk របស់រុស្ស៉ី**រុស្ស៊ី-បេឡារុស្ស នឹងប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីរក្សាយុត្តិធម៌ និងប្រយុទ្ធប្រឆាំងនឹងទម្រង់ផ្សេងៗនៃទណ្ឌកម្មលោកខាងលិចខុសច្បាប់**រុស្ស៊ី នឹងឆ្លើយតបប្រសិនបើប្រទេសណាមួយ ប៉ុនប៉ងធ្វើយោធា និងដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស**រុស្ស៊ីចេញច្បាប់លុបបំណុលរហូតដល់ជិត ១០ម៉ឺនដុល្លារ សម្រាប់ពលរដ្ឋដែលចុះឈ្មោះចូលប្រយុទ្ធជាមួយអ៊ុយក្រែន ត្រឹម១ឆ្នាំ**រុស្ស៉ីបាញ់ដ្រូនវាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន**គណៈប្រតិភូប្រមាណ៨០រូប ពីមហាសន្និបាត ICAPP លើកទី១២ មកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន នៃ អ.វ.ត.ក. ដើម្បីស្វែងយល់អំពីតួនាទីរបស់តុលាការក្នុងការផ្សះផ្សារជាតិនៅកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ បន្តដឹកនាំសម័យប្រជុំពេញអង្គវគ្គទី១ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព**ទេសរដ្ឋមន្ត្រី លី ធុជ៖ រាល់ជំហានដែលយើងបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព ដែលមនុស្សលែងបារម្ភ ថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ**អាជ្ញាធរមីន រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីននៃអនុសញ្ញាអូតាវ៉ា**ដំរីញីមួយក្បាលដែលជួយសង្គ្រោះពីការវង្វេងហ្វូងនៅខេត្តមណ្ឌលគិរី វិវដ្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព នៅសួនសត្វភ្នំតាម៉ៅ

ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ៥ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងមន្រ្ដីជំនាញ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ៥ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងរួមមាន៖

ខ្សែទី១-ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST តភ្ជាប់ពីផ្លូវជាតិលេខ ៥ ទៅដល់វត្តគំរាបរុក្ខារាម ក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ មានប្រវែង ៣ ៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រ មានសំណង់លូមូលមុខ ១ ចំនួន ១០កន្លែង ក្រាលកៅស៊ូ ៦ម៉ែត្រ ចិញ្ចើមក្រាលល្បាយគ្រួស ម្ខាងៗ ១ម៉ែត្រ។ ជាលទ្ធផលសម្រេចបាន ២០% គ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤។

ខ្សែទី២-ជាប្រភេទផ្លូវបេតុង មានប្រវែង ២ ៦២០ម៉ែត្រ ស្ថិតនៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP)។ ជាលទ្ធផលសម្រេចបាន ៦០% គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។

ខ្សែទី៣-ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ៥ ៦៧០ម៉ែត្រ តភ្ជាប់ពីឃុំប្រស្នឹប ស្រុករលាប្អៀរ ទៅដល់ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ស្ថិតក្នុងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។ ជាលទ្ធផលសម្រេចបាន ៣០% គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៥។

ខ្សែទី៤-ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ២០គីឡូម៉ែត្រ តភ្ជាប់ពីឃុំប្រសែប ស្រុកកំពង់ត្រឡាច ទៅដល់ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ក្នុងក្របខ័ណ្ឌគម្រោងកសាងសមត្ថភាពផលិតភាពជនបទ (CRRPCP)។ ជាលទ្ធផលសម្រេចបាន ៧០% គ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៤។

ខ្សែទី៥- ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១១គីឡូម៉ែត្រ និង ៤៥ម៉ែត្រ បានស្ថាបនារួច ១០០% ក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងក្របខ័ណ្ឌគម្រោងកសាងសមត្ថភាពផលិតភាពជនបទ (CRRPCP)។

គួរជម្រាបជូនផងដែរថា ការអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវនាឱកាសនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពក្នុងការសាងសង់ ក៏ដូចជាបច្ចេកទេសផងដែរ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានលើកឡើងថា ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ មានសារៈសំខាន់ណាស់ប្រៀបដូចសរសៃឈាមសេដ្ឋកិច្ចរបស់ប្រជាកសិករ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។ ដូចនេះការអភិវឌ្ឍផ្លូវនៅជនបទ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដែលធានាសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង